(ត្បូងឃ្មុំ)៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ ជាអភិបាលខេត្តត្បូងឃ្មុំ។

ឆ្លៀតក្នុងឱកាសដ៏វិសេសថ្លៃថ្លានេះ ខ្ញុំបាទ សេង ជ័យវុធ ព្រមទាំងក្រុមគ្រួសារ សូមគោរពជូនពរ ឯកឧត្តមអភិបាលខេត្តត្បូងឃ្មុំថ្មី ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាភ្លឺថ្លា អាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងទទួលបានជោគជ័យថ្មីថែមទៀត ក្នុងបុព្វហេតុជាតិ មាតុភូមិប្រកបដោយការអភិវឌ្ឍន៍ និងរីកចម្រើនជានិច្ចនិរន្តរ៍តរៀងទៅ។

សូមគោរពជូនពរ លោក ជាម ច័ន្ទសោភ័ណ្ឌ និងភរិយា ព្រមទាំងក្រុមគ្រួសារ ជួបប្រទះតែសេចក្ដីសុខ សុភមង្គល និងសូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមគោរពជូនពរ និងអបអរសាទរពី៖ ខ្ញុំបាទ សេង ជ័យវុធ ព្រមទាំងក្រុមគ្រួសារ