(ភ្នំពេញ)​​៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ពល​រ​​ដ្ឋក្រី​ក្រ​​ចំ​​នួ​ន២​​០​០គ្រួ​សា​រ​ ​ក្នុ​​ងស​ង្កា​ត់​​ឃ្មួញ ខណ្ឌសែនសុខ ទទួលអំណោយពីកាកបាទក្រហមកម្ពុជា។

អំណោយទាំងនោះត្រូវបានលោក ម៉ូវ មានិត ប្រធានកិត្តិយសអនុសាខាកាក​បាទ​ក្រហម​កម្ពុជា ខណ្ឌសែនសុខ និងលោក សក់ ច័ន្ទកញ្ញារិទ្ធ ​ប្រធានគណៈកម្មធិការ អនុសាខាកាក​បាទ​ក្រហម​កម្ពុជាខណ្ឌ រួមជាមួយលោកស្រីអភិបាល អភិបាលរង មន្ត្រីរាជការខណ្ឌ សង្កាត់ភូមិ នាំយកទៅប្រគល់ជូនប្រជាពលរដ្ឋ។

អំណោយដែលបាន​នាំយក​ជាកាយវិការមនុស្សធម៌ របស់​កាក​បាទ​ក្រហម​កម្ពុជា ក្រោម​ការដឹកនាំ​របស់សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា។

អំណោយទាំងនោះរួមគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ត្រូវបានយកទៅ​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រចំនួន២០០គ្រួសារ​ អញ្ជើញមកពីភូមិទាំង១៣ ក្នុ​​ងស​ង្កា​ត់​​ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមមន្ត្រីរដ្ឋបាល​​ខណ្ឌ​បានឱ្យដឹងថា​ ​អំណោយ​ដែល​បាន​ចែកជូន ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ​៣០​គីឡូក្រាម, មី១កេស, ទឹកសុទ្ធ១កេស, ទឹកត្រី​១​យួរ, ទឹកស៊ីអ៊ី​វ១យួរ, គ្រឿងឧបភោគបរិភោគ និង​សម្ភារប្រើប្រាស់​មួយចំនួនទៀត រួម​នឹង​ថវិកា៣ម៉ឺនរៀលផងដែរ។

លោក ម៉ូវ មានិត បានឧបត្ថម្ភថវិកា២លានរៀល និងមីយើងចំនួន២០០កេស, លោក ពៅ ណារិទ្ធ អនុប្រធានកិត្តិយសអនុសាខាកាក​បាទ​ក្រហម​កម្ពុជា ខណ្ឌសែនសុខ បានឧបត្ថម្ភថវិកា២លានរៀល, លោក គឹម ជី និងលោក តាំង សុភាវុធ អនុប្រធានកិត្តិយស អនុសាខាកាក​បាទ​ក្រហម​កម្ពុជាខណ្ឌសែនសុខ បានឧបត្ថម្ភថវិកា២លានរៀល និងលោក សក់ ច័ន្ទកញ្ញារិទ្ធ ប្រធានគណៈកម្មធិការអនុសាខាកាក​បាទ​ក្រហម​កម្ពុជា ខណ្ឌសែនសុខ បានឧបត្ថម្ភទឹកសុទ្ធចំនួន២០០កេស។

​​លោក ម៉ូវ មានិត បាន​ពាំនាំ​ការសាកសួរសុខទុក្ខពីសំណាក់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ទាំងអស់ ដែលជា​និច្ចកាល សម្តេច​ទាំងពីរ តែង​បាន​គិតគូរ និង​យកចិត្តទុកដាក់​ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋទាំងអស់នៅមូលដ្ឋាន ជាពិសេស​ចំពោះ​បងប្អូន​ក្រីក្រ ជួប​ការលំបាក ទុរគតជន ជនពិការ អ្នក​ផ្ទុកមេរោគ​អេដស៍ ជំងឺអេដស៍​ជាដើម ហើយ​សម្តេច​ទាំង​ទ្វេរ​ បាន​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ឲ្យ​គិតគូរ​ពី​សុខទុក្ខ និង​ការលំបាក​នានាបស់បង​ប្អូន ដើម្បី​ដោះស្រាយឲ្យបានទាន់ពេលវេលាផងដែរ៕