ទស្សនាការផ្សាយផ្ទាល់២៤ម៉ោងរបស់ទូរទស្សន៍ Fresh News តាមរយៈ
Smart TV, កុំព្យូទ័រ និងលើទូរស័ព្ទ

(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី១៤ ខែវិច្ឆិកា  ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។​

* ព័ត៌មានជាតិ (Cambodia News)

១៖ សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅក្រុមអ្នកច្បាប់ និងមេធាវីដែលគាំទ្រជនពាលខាងនយោបាយថា
«អ្នកឯងប្រហែលជាបុគ្គលគ្មានកាយសម្បទារគ្រប់គ្រាន់ក្នុងការស្តាប់យល់ និងវិភាគឲ្យបានត្រឹមត្រូវនូវភាសារបស់ខ្ញុំ» (ចុចអាន)

២៖ សម្តេចតេជោ ហ៊ុន សែន៖ ចិន គឺជាដៃគូយុទ្ធសាស្ត្រមួយមិនអាចខ្វះបានសម្រាប់អាស៊ាន​ (ចុចអាន)

៣៖ ឯកអគ្គរាជទូតអាមេរិក ស្នើឱ្យរដ្ឋាភិបាលអាមេរិក ពិចារណាលុបចោលទណ្ឌកម្មទិដ្ឋាកា ពីមន្ដ្រីរដ្ឋាភិបាលកម្ពុជា(ចុចអាន)

៤៖ វិដេអូទម្លាយការពិត៖ អាប៉ោងបើកហើយ ទណ្ឌិត សម រង្ស៊ី កំពុងរៀបចំគម្រោងដណ្តើមអំណាចពីលោក កឹម សុខា មែន (ចុចអាន)

៥៖ មេធាវីលោក កឹម សុខា អះអាងថា សម រង្ស៉ី គ្មានសិទ្ធិប្រើឈ្មោះអតីតគណបក្សសង្រ្គោះជាតិឡើយ
ខណៈដែលគណបក្សមួយនេះត្រូវបានតុលាការកាត់រំលាយហើយ (ចុចអាន)

៦៖ កូនប្រុសម្នាក់ទៀតរបស់លោក គង់ គាំ ចេញមុខដាស់តឿនលោក សម រង្ស៉ី កុំឱ្យជឿលើបុគ្គលកំពូលតណ្ហាក្រាស់ និងកំពូលល្បែងពាលា ដែលនាំឱ្យបក្សរលាយ (ចុចអាន)

៧៖ លោក សួន សេរីរដ្ឋា៖ សម រង្ស៉ី យកជីវិតលោក កឹម សុខា មកសម្លាប់ចោលក្នុងល្បែងភ្នាល់ ព្រោះខ្លាចមានប្រជាប្រិយភាពជាងខ្លួន (ចុចអាន)

៨៖ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ, កម្ពុជាស្វាគមន៍ជំនួបកំពូលមេដឹកនាំកូរ៉េទាំង២ និងជំនួបកំពូលអាមេរិក-កូរ៉េខាងជើង ជាជំហានឆ្ពោះទៅកាន់ការលុបបំបាត់នុយក្លែអ៊ែរ និងវិបុលភាពរួមនៅឧបទ្វីកូរ៉ (ចុចអាន)

៩៖ ទូតអាមេរិកចប់អាណត្ដិ បង្ហាញនូវក្ដីសង្ឃឹម និងជឿជាក់ថា ភាពជាដៃគូនៃកិច្ចសហប្រតិបត្តិការរវាងអាមេរិក-កម្ពុជាលើវិស័យកសិកម្ម នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត (ចុចអាន)

១០៖ ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងលោក ប៉ែន កុសល្យ ជាអភិបាលខេត្តឧត្តរមានជ័យ ជំនួសលោក ស ថាវី ដែលត្រូវប្តូរមកបម្រើការងារ នៅទីស្តីការក្រសួងមហាផ្ទៃ (ចុចអាន)

១១៖ កម្ពុជារងរបួស៤នាក់ ក្នុងករណីបំផ្ទុះគ្រាប់បែកអត្តឃាត ក្នុងទីតាំងមួយរបស់អង្គការសហប្រជាជាតិ នៅប្រទេសម៉ាលី (ចុចអាន)

១២៖ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជជែកដេញដោលខ្លាំងលើសេចក្តីព្រាងច្បាប់ និងគោលនយោបាយជាតិចំនួន៣ មុនឲ្យរាជរដ្ឋាភិបាលអនុម័ត (ចុចអាន)

១៣៖ នាយករដ្ឋមន្ត្រីសិង្ហបុរី៖ ការប្រកួតប្រជែងរបស់មហាអំណាច បានរុញច្រានឲ្យសមាជិកអាស៊ានមានគោលដៅខុសគ្នា (ចុចអាន)

១៤៖ រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសឲ្យផ្អាកដំណើរការសេវាដឹកជញ្ជូនតាមកាណូត រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់២៤ ខែវិច្ឆិកា (ចុចអាន)

* ព័ត៌មានអន្តរជាតិ (World News)

១៖ គណនី Facebook និង Instagram ពាក់ព័ន្ធរុស្ស៊ីជាច្រើនត្រូវបិទក្រោមការសង្ស័យថា បានលូកដៃចូលកិច្ចការបោះឆ្នោតអាមេរិក (ចុចអាន)

២៖ ១៧ឆ្នាំក្រោយអាមេរិកឈ្លានពាន៖ អាហ្វហ្គានីស្ថាននៅតែជាប្រទេស វឹកវរ ពុករលួយ និងគ្របដណ្តប់ដោយការសម្លាប់រង្គាល (ចុចអាន)

៣៖ សហរដ្ឋអាមេរិក៖ នៅតែគ្មានភស្តុតាងគ្រប់គ្រាន់បញ្ជាក់ថា ព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត ជាអ្នកបញ្ជាឲ្យសម្លាប់អ្នកកាសែត Khashoggi (ចុចអាន)

៤៖ ភរិយាលោក ដូណាល់ ត្រាំ ស្នើឲ្យបណ្តេញមន្ត្រីជាន់ខ្ពស់សេតវិមានមួយ រូបចេញពីតំណែង ដោយមិនទាន់ដឹងមូលហេតុ (ចុចអាន)

៥៖ រុស្ស៊ីអះអាងថា សមយុទ្ធយោធារបស់អង្គការ NATO នៅប្រទេសន័រវែស គឺមានចេតនាប្រឆាំងរុស្ស៊ីតែម្តង (ចុចអាន)

៦៖ ទីបំផុតសារព័ត៌មាន CNN ប្តឹងសេតវិមានអាមេរិក ជុំវិញការហាមអ្នកកាសែតរបស់ខ្លួនម្នាក់ចូលយកព័ត៌មាន (ចុចអាន)

៧៖ សហរដ្ឋអាមេរិកប្រកាសប្រឆាំងដាច់ខាត ចំពោះសកម្មភាពយោធាឯកតោភាគីរបស់ចិន នៅដែនសមុទ្រចិនខាងត្បូង (ចុចអាន)

៨៖ ការលក់ទំនិញក្នុងទិវា «អ្នកនៅលីវ» របស់អាលីបាបា រកចំណូលបាន៣ម៉ឺនលានដុល្លារ (ចុចអាន)

៩៖ ក្រុមហ៊ុនដឹកជញ្ជូនទំនិញ នៅប្រទេសចិនស្វែងរកជម្រើស និងវត្ថុធាតុដើមផ្សេង ដែលប៉ះពាល់បរិស្ថានតិចជាងមុន (ចុចអាន)

១០៖ ទីក្រុងញូយ៉ករំពឹងទទួលបានចំណូលពន្ធ «១៣ពាន់លានដុល្លារ» ក្រោយ Amazon បង្កើតទីស្នាក់ការថ្មីនៅទីនេះ(ចុចអាន)