(ភ្នំពេញ)៖ ដើម្បីអបអរសារទរ ក្នុងឱកាសបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ក្រុមហ៊ុន Camfone ជាក្រុមហ៊ុនលក់ទូរស័ព្ទមួយក្នុងប្រទេសកម្ពុជា បានបញ្ចេញលក់ទូរស័ព្ទស៊េរីថ្មីម៉ាក Hero H5 Plus ជាមួយតម្លៃសមរម្យ និងភាពទាន់សម័យ។

ទូរស័ព្ទម៉ាក Hero H5 Plus ត្រូវបានដាក់លក់នៅលើទីផ្សារកម្ពុជា ជាមួយតម្លៃត្រឹមតែ៦៩.៥ដុល្លារតែប៉ុណ្ណោះ ដោយមានបំពាក់ប្រព័ន្ធអ៊ីនធើណែត 4G, អេក្រង់ទំហំ៥អ៊ីង IPS Full view Display, កាមេរ៉ាមុខ8MP កាមេរ៉ាក្រោយ8MP, ទំហំរ៉េម1GB និង Rom8GB ព្រមទាំងបំពាក់ដោយបច្ចេកវិទ្យាដោះសោស្គែនមុខ FaceID និងថាមពលថ្ម ២៥០០mAhថែមទៀតផង៕