(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងលោក ប៉ែន កុសល្យ ជាអភិបាលខេត្តឧត្តរមានជ័យ ជំនួសលោក ស ថាវី ដែលត្រូវប្តូរមកបម្រើការងារ នៅទីស្តីការក្រសួងមហាផ្ទៃ។ នេះបើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

សូមជម្រាបថា មុនពេលតែងតាំងនេះ លោក ប៉ែន កុសល្យ អភិបាលរងខេត្តត្បូងឃ្មុំ៕

ព័ត៌មានលម្អិត សូមអានព្រះរាជក្រឹត្យទាំងស្រុង៖