(ភ្នំពេញ)៖ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាច​ក្រកម្ពុជា បានចេញព្រះរាជ​ក្រឹត្យមួយតម្លើងឋានៈលោក ឯម ច័ន្ទមករា អគ្គលេខាធិការ​ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជ​នពិការ ក្រសួងសង្គមកិច្ច​ អតីតយុទ្ធជ​ន និងយុវ​នីតិសម្បទា មានឋានៈស្មើ រដ្ឋលេខាធិការ។

ក្នុងព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងថា «តម្លើងឋានៈឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ​ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជ​នពិការ មាន​ឋា​នៈស្មើ រដ្ឋលេខាធិការនៅក្រសួងសង្គមកិច្ច អតីតយុទ្ធជ​ន និងយុវ​នីតិសម្បទា»

លោក ឯម​ ច័ន្ទមករា តាំងពីវ័យ១៣ឆ្នាំមកម៉្លេះ បានចូលរួមធ្វើការងារយ៉ាងសកម្មជាច្រើន ដើម្បីលើកស្ទួយសិទ្ធិកុមារ និងជនពិការនៅទូទាំង ប្រទេសកម្ពុជា ដោយឈរលើហេតុផលនេះទើប អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលពោពេញដោយសមត្ថភាពរូបនេះបានតស៊ូ និងពុះពារគ្រប់ឧបសគ្គ គ្រប់កាលៈទេសៈដើម្បីបុព្វហេតុកុមារ និងជ​នពិការនៅកម្ពុជាផងដែរ៕