(សៀងហៃ)៖ ក្រុមហ៊ុន អាលីបាបា (Alibaba) បានឲ្យដឹងនាថ្ងៃចន្ទនេះថា ​ចំណូលបានពីកម្មវិធីលក់​ទំនិញបញ្ចុះតម្លៃ Singles' Day Sales លើវែបសាយ​របស់ខ្លួន​​បានកើនដល់​​កំណត់ត្រាថ្មី​ ២១៣.៥ពាន់លានយ័ន ដែលស្មើនឹង ៣០.៧ពាន់លានដុល្លារ។ នេះបើតាម​ការដកស្រង់ការ​ផ្សាយ​ចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃចន្ទ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨។

ក្រុមហ៊ុន Alibaba បានចាប់ផ្តើមកម្មវិធីលក់​បញ្ចុះតម្លៃ​ទំនិញ តាមអនឡាញខាងលើនេះ ជាលើក​ដំបូង​​កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០០៩ ជាថ្ងៃដែលយុវវ័យ​ចិនយ៉ាងច្រើនកុះក បានចាត់ទុកក៏ដូច​ជាប្រារព្ធឡើងនៃទិវាជន​ដែល​មាន​ខ្លួន​មួយ ពោលគឺអ្នកមិនមាន​ដៃគូនឹង​គេ។

គួរជម្រាបថា ​បើតាមការ​បញ្ជាក់ពី Alibaba ចំណូលដែលបានពី Singles' Day Sales នាឆ្នាំនេះ​មានការកើនឡើងរហូតដល់ទៅ ​២៧ភាគរយ បើធៀប​នឹងពេលដូចគ្នានៅឆ្នាំមុន ខណៈក្នុងពេល​ត្រឹមតែ​ ១​ម៉ោង​ដំបូង​ប៉ុណ្ណោះ ​ពេលកម្មវិធី​បញ្ចុះ​តម្លៃ​ពិសេសនេះ​​ចាប់​​ផ្តើម​​កាល​ពី​ព្រឹកថ្ងៃអាទិត្យ​ម្សិល​មិញ ក្រុមហ៊ុន Alibaba ​អាចលក់ទំនិញ​បាន​ដល់ទៅ ៩.៩២ពាន់ដុល្លារ បាត់ទៅហើយ៕