(ភ្នំពេញ)៖ មិនបានប៉ុន្មានថ្ងៃផង បន្ទាប់ពីលោក លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស (Khmer Beverages) បានរៀបរាប់ប្រាប់ពីផែនការទាំងស្រុងសម្រាប់កម្មវិធីបុណ្យអុំទូកឆ្នាំនេះ ទៅកាន់សាធារណៈ ស្រាប់តែកំពូលតារាចម្រៀងកម្ពុជា កញ្ញា ឳក សុគន្ធកញ្ញា មានប្រតិកម្មវិជ្ជមានខ្លាំងៗថា «ក្នុងនាមនាងខ្ញុំជាសិល្បៈការិនីម្នាក់ នាងខ្ញុំពិតជាសូមកោតសរសើរនូវសន្តានចិត្តរបស់ថ្នាក់ដឹកនាំក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ដែលតែងតែជួយជ្រោមជ្រែងមិនត្រឹមតែវិស័យសិល្បៈខ្មែរ តែថែមទាំងផ្តល់ជំនួយ និងការឧបត្ថមផ្សេងៗក្នុងកម្មវិធីបុណ្យជាតិកន្លងមកជានិច្ចជាកាលមិនថាជាការសម្អាតបរិស្ថាន ឬ ផលិតផល ឬប្រាក់កាសនោះឡើយ តួយ៉ាងជំនួយភេសជ្ជៈទៅដល់កីឡាករអុំទូកជារៀងរាល់ឆ្នាំ វាគឺជាផ្នែកមួយដែលបានជួយសន្សំការចំនាយរបស់កីឡាករទូកងយើងជាច្រើន»។

កញ្ញា ក៏បន្ថែមទៀតផងដែរថា «នាងខ្ញុំក៏សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ដែលតែងតែផ្តល់កិត្តយសអញ្ជើញរូបនាងខ្ញុំចូលរួមសម្តែងដើម្បីផ្តល់ភាពសប្បាយរីករាយដល់ប្រជាជនកម្ពុជាតាមរយៈកម្មវិធីប្រគុំតន្ត្រីផ្សេងៗរបស់ក្រុមហ៊ុន និង បុណ្យជាតិ ដូចជាពិធីបុណ្យអ៊ុទូកនេះជាដើម»។

ជាចុងក្រោយកញ្ញា ក៏សូមគោរពអញ្ជើញកីឡាករទូកងទាំងអស់ ក៏ដូចជាប្រជាជនកម្ពុជាដែលតែងតែគាំទ្រកញ្ញាកន្លងមកឲ្យចូលរួមទស្សនាស្តង់ពិពណ៌ខ្នាតយក្សធំជាងគេបំផុតរបស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស និង ចូលរួមរាំលេងសប្បាយជាមួយកញ្ញានៅថ្ងៃទី ២ នៃពិធីបុណ្យអុំទូកនៅលើទីធ្លាមុខសាលមហោស្រពកោះពេជ្រ។

រីឯលោក ទិត្យ ថាវវិទ្ធិ ដែលជាផលិតករនៃកម្មវិធីការប្រគុំតន្រ្តីព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង សំពះព្រះខែឆ្នាំ ២០១៨ ដែលឧបត្ថមផ្តាច់មុខដោយក្រុមហ៊ុនខ្មែរប៊ែវើរិចជិស ក៏បានបង្ហើបប្រាប់ផងដែរពីសិល្បៈករ សិល្បៈការនី ដែលនឹងចូលរួមផ្តល់ភាពសប្បាយរីករាយ ក្នុងកម្មវិធីនេះរួមមានតារាចម្រៀងបុរសដូចជា៖ លោក ខេមរៈ សិរីមន្ត ហេង ពិទូ នីកូ ឆាយវិរៈយុទ្ធ ខេម ឆន សុវណ្ណរាជ ណុប បាយ៉ារិទ្ធ ជីដេវីដ រីឯតារាចម្រៀងនារីវិញមានដូចជា កញ្ញា ឳក សុគន្ធគញ្ញា អេដា ឡូរ៉ា ម៉ម យូរី រ៉ាប៊ី ពេជ្រ សោភា សុខពិសី សុគន្ធនីសា រ៉េត ស៊ូហ្សាណា និង ទេព បូព្រឹក្ស បូករួមជាមួយតារាសម្តែងសិល្បៈបុរាណ និង កំប្លែង។

លោកបន្ថែមទៀតផងដែរថា «ដោយឡែកកិច្ចការត្រៀមតំឡើងឆាក ភ្លើង និង ប្រព័ន្ធសម្លេង យើងបានត្រៀមរួចរាល់អស់ហើយ នៅឡើយចាំតែថ្ងៃចាប់ផ្តើមតែប៉ុណ្ណោះ ហើយការប្រគុំតន្រ្តីនេះ ក៏នឹងមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍បាយ័នផងដែរចាប់ពីម៉ោង ៧ ល្ងាចតទៅរយៈពេល៣ថ្ងៃតែម្តង»។

ខ្មែរ ប៊ែវើរីជីស (Khmer Beverages) ជាក្រុមហ៊ុនវិនិយោគដោយកូនខ្មែរ ១០០% ហើយក៏ជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រុមហ៊ុន ជីប ម៉ុង ដោយផលិតស្រាបៀរកម្ពុជា ស្រាបៀរស្តោត (Barrley Black) ស្រាបៀរគូដូ (Kudo) ទឹកក្រូច អាយស៍ (IZE) ទឹកផ្លែឈើជូប (Joop) ភេសជ្ជៈប៉ូវកម្លាំងវើក (Wurkz) និងទឹកសុទ្ធកម្ពុជា (Cambodia Water)៕