(សិង្ហបុរី)៖ បន្ទាប់ពីវិលត្រលប់ពីការសម្តែង​ រួមជាមួយ​ដំណើរ​កំសាន្តនៅ​អឺរ៉ុប តារាចម្រៀង​ជួ​​មុខកញ្ញា មាស សុខសោភាហាក់នៅមិនទាន់អស់ចិត្ត​​ នៅឆ្លៀតបង្ហោះវីដេអូផ្ញើរ Fan របស់ខ្លួន ប្រាប់អំពីដំណើរកំសាន្តរបស់ខ្លួន នៅឯប្រទេសសិង្ហបុរី​ តាម​រយៈ facebook pageនៃកម្មវិធីស្នាដៃកូនខ្មែរ សម្រាប់មាស​ សុខសោភា។

​​តាមរយៈវីដេអូខ្លី១នាទីនោះ​ កញ្ញា មាស សុខសោ បានបង្ហាញអារម្មណ៍រំភើប ដោយកម្មវិធី​ស្នាដៃកូនខ្មែរ សម្រាប់ មាស សុខសោភា ដែលជាកម្មវិធីក្រកួតប្រជែង ស្នាដៃតែងនិពន្ធបទភ្លេង និងទំនុកច្រៀងទទួល បានការគាំទ្រពីសំណាក់បងប្អូនកវីនិពន្ធខ្មែរទូទាំងប្រទេស ដោយកម្មវិធីទទួលបានបទចម្រៀងរហូតដល់ជិត២០០បទ ដែលសុទ្ធសឹងតែជាបទដែលល្អៗ។

ការទទួលបាននេះ គឺជាមោទនភាពមួយរបស់កម្មវិធី តែក៏ផលលំបាកមួយរបស់កញ្ញា ដោយកម្មវិធីតម្រូវឲ្យ កញ្ញា រើសយកបទតែ៥តែប៉ុណ្ណោះ សម្រាប់ឲ្យកញ្ញាបកស្រាយ​ បន្ទាប់មកបង្ហោះតាមរយៈបណ្តាញសង្គម​ ទុកឲ្យមហាជន ជាអ្នកវាយតម្លៃ​ ដើម្បីស្វែងរកជយលាភី។

​ដើម្បីផ្តល់ភាពសុក្រិត​​ និងជាជំនួយយ ក្នុងការសម្រចចិត្តរើសបទចម្រៀង​កម្មវិធី បានអញ្ជើញគណៈកម្មការ​​ ២រូបទៀត​ គឺ លោក​ THO MEET អ្នកនិពន្ធបទភ្លេង និង​សម្រួលតន្រ្តី​ ដែលមានបទពិសោធន៍ លើវិស័យ​សិល្បៈចម្រៀងជិត១០ឆ្នាំ និងលោក សោម ដូរេ​ កវីនិពន្ធ​ដើរ​លើវិថីតែងនិពន្ធ១០ឆ្នាំ​ ម្ចាស់បទ «លើលោកនេះខ្ញុំស្រលាញ់ម៉ាក់ខ្ញុំជាងគេ»​ ដែលជាបទទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជនខ្មែរគ្រប់វ័យ​​ មកចូលរួមកាត់សេចក្តីរើសបទចម្រៀង។

គួរ​​បញ្ចាក់ផងដែរ ថាកម្មវិធីប្រកួតប្រជែងមួយនេះ​​ បានបើកទទួលស្វាគមន៍ស្នាដៃតែងនិពន្ធ​គ្រប់ទម្រង់​នៃបទចម្រៀង ដែលជាបទចម្រៀង​​​ថ្មី មិនចម្លងរយៈ១ខែពេញនៃខែតុលា​ ដោយបេក្ខជនអាច​ផ្ញើ​ស្នាដៃរបស់ខ្លួន មកកាន់​ Email ឬ​ Facebook Pageនៃកម្មវិធី ដែលផ្តល់ភាពងាយស្រួល ដល់បេក្ខជនក្នុងការដាក់ពាក្យចូលប្រកួត​ ហើយនេះក៏ជាគំនិតផ្តួចផ្តើម​របស់​ កញ្ញា មាស សុខសោ ក្នុងគោលបំណង​លើកស្ទួយវិស័យ​សិល្បៈចម្រៀងខ្មែរ​​ ក៏ដូចជាផ្តល់ឱកាសឲ្យអ្នកនិពន្ធខ្មែរ ដែលមានសមត្ថភាព​ តែមិនមានឱកាស​​ ​បានបង្ហាញស្នាដៃរបស់ខ្លួនតាមកម្មវីធី​​ ជាពិសេស គឺតាមរយៈសំនៀងរបស់កញ្ញាផ្ទាល់ ៕