(ភ្នំពេញ)៖ ភាពល្អប្រណិត និងអត្ថប្រយោជន៍ខ្ពស់ លើសពីការរំពឹងទុកនៃរថយន្តថ្មីស៊េរីទំនើបឆ្នាំ២០១៩ របស់ម៉ាក Chevrolet បានមកដល់កម្ពុជាហើយ Colorado High Country Storm 2019 និង Trailblazer Perfect Edition 2019 ដែលនាំចូលផ្ដាច់មុខពីរោងចក្រ General Motor (GM) សហរដ្ឋអាមេរិក ដោយក្រុមហ៊ុន United Auto Trading នៅកម្ពុជា ។

ម៉ាកសញ្ញាយីហោ Chevroletនេះ គឺម៉ាកសញ្ញារបស់រថយន្ដដ៏ធំបំផុតមួយនៅលើពិភពលោក ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩១១ នៅទីក្រុង Detroit របស់សហរដ្ឋអាមេរិក។ សព្វថ្ងៃនេះ Chevrolet កំពុងធ្វើការផ្គត់ផ្គង់ និងចែកចាយលើទីផ្សារបរទេសជាង១០០ប្រទេសរួមទាំងកម្ពុជាផងដែរ ដោយបានលក់ចេញនូវរថយន្ដជាង៤លានគ្រឿងក្នុងមួយឆ្នាំ។

លោក ប៉ែន ពិសិដ្ឋ នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន United Auto Trading​ បានថ្លែងថា រថយន្ត Chevrolet កំពុងតែមានសំទុះកើនឡើងខ្លាំងក្នុងទីផ្សាររថយន្តថ្មី, គ្រប់ម៉ូឌែលនៃរថយន្ត Chevrolet ដែលបាននាំចួលទីផ្សារកម្ពុជា សុទ្ធតែត្រូវបានជ្រើសរើស ពិសេសសម្រាប់ប្រជាជនខ្មែរសម័យថ្មី ដោយត្រូវបានរចនាឡើង មានភាពធំទួលាយផាកសុកភាព ប្រណិតភាព កម្លាំងសំទុះខ្លាំង ស៊ីប្រេងតិច អាយុកាលប្រើប្រាស់បានយូរ គ្រឿងបន្លាស់គ្រប់គ្រាន់​ និងមានតម្លៃសមរម្យផងដែរ។

Chevrolet Colorado High Country Storm 2019 ត្រូវបានរចនាឡើងដោយផ្តោតសំខាន់ទៅលើភាពឡូយឆាយបែបស្ពត ដោយបំពាក់លើរថយន្តប្រភេទ Off-Rode នឹងមានលក្ខណៈមិនចាញ់ប្រភេទ SUV ប៉ុន្មានទេ។ ម៉ាស៊ីនម៉ាស៊ូតប្រភេទ VGT Turbo Charge Engine 2800CC ដែលផ្តល់នៅកម្លាំងខ្លាំងអស្ចារ្យរហូតដល់ 200សេះ, សម្លេងស្ងាត់ល្អ, សន្សំសំចៃប្រេងខ្ពស់ ដោយស៊ីត្រឹមតែ 7.5 លីត្រតែប៉ុណ្ណោះក្នុង100គីឡូម៉ែត្រ។

កូនសោរជំនាន់ថ្មី បានប្តូររូបរាងទាំងស្រុង អាចបញ្ជាដេរបញ្ឆេះម៉ាស៊ីនឲ្យម៉ាស៊ីនត្រជាក់ដំណើរការពីចម្ងាយបាន៥០ម៉ែត្រ និងអាចបញ្ជាទម្លាក់ ឬតម្លើងកញ្ចក់រថយន្តទាំងបួនផ្ទាំងបានពីចម្ងាយផងដែរ ចង្កៀងប្រើនៅបច្ចេកវិទ្យាថ្មីបំផុត, កាងមុខ និងកាងក្រោយត្រូវបានរចនាឡើងថ្មីស្រឡាង យ៉ាងពិសេសសម្រាប់តែជម្រើសប្រភេទ Storm Edition នេះតែប៉ុណ្ណោះ ដែលមានលក្ខណៈបែបស្ពត អមដោយសេនស័រប្រាប់ដំណឹងពេលចូលចតចំនួន៤គ្រាប់ និងពិលកាត់អ័ព្ទនៅផ្នែកកាងមុខ ជាមួយនឹងសេនស័រ ប្រាប់ដំណឹងពេលចូលចត់ចំនួន៤គ្រាប់នៅផ្នែកកាងខាងក្រោយ។

កៅអីផ្នែកអ្នកបើកជាប្រភេទកៅអីចុច អាចផ្លាស់ប្តូរបាន 6កម្រិត/កៅអីប្រភេទពូកស្បែក, ប្រព័ន្ធកំណត់ចន្លោះសុវត្ថិភាព ប្រព័ន្ធផ្តល់ដំណឹងពីគន្លងផ្លូវ, ប្រព័ន្ធហ្វ្រាំងស្លន់ និងចំណុចពិសេសជាច្រើនទៀត ពិសេសមានប្រព័ន្ធការពារ មិនឲ្យចោលអាចលួចបានផងដែរ។

*ចំណែកឯ TrailBlazer Perfect Edition ២០១៩ វិញ ក៏មិនធម្មតាដែរ ដោយមានលក្ខណៈពិសេសដូចជា៖ ម៉ាស៊ីនម៉ាស៊ូតប្រភេទ VGT Turbo Charge Engine ២៨០០CC ដែលផ្តល់នៅកម្លាំងខ្លាំងអស្ចារ្យរហូតដល់២០០សេះ, សម្លេងស្ងាត់ល្អបើធៀបនឹងរថយន្តប្រើម៉ាស៊ូតដទៃទៀត, សន្សំសំចៃប្រេងខ្ពស់ ដោយស៊ីត្រឹមតែ 7.5 លីត្រតែប៉ុណ្ណោះក្នុង១០០គីឡូម៉ែត្រ, កូនសោរជំនាន់ថ្មី អាចបញ្ជាដេរបញ្ឆេះម៉ាស៊ីនអោយម៉ាស៊ីនត្រជាក់ដំណើរការពីចម្ងាយបាន ៥០ម៉ែត្រ និងអាចបញ្ជាទម្លាក់ ឬតម្លើងកញ្ចក់រថយន្តទាំងបួនផ្ទាំង បានពីចម្ងាយផងដែរ។

ចង្កៀង កាងមុខ និងកាងក្រោយ យ៉ានរថយន្ត ជាប្រភេទយ៉ានស្ពតទំហំ ១៨អ៊ីងពណ៌ខ្មៅរលោងស្រិល, កាម៉េរាក្រោយប្រភេទ Wild-Angle ពណ៌ធម្មជាតិមិនថាពេលយប់ និងមានបន្ទាត់ប្រាប់ពីគន្លងផ្លូវ (Guide-Line) បត់បែនទៅតាមដៃចង្គូត, ចង្គូតថ្មី ប្រភេទអេឡិចត្រូនិច (Electronics-Steering) ធូរស្រួលក្នុងពេលបើកយឺត និងតឹងបន្តិចម្តងៗនៅពេលបើកកាន់តែលឿន (Auto Adjust), ម៉ាស៊ីនត្រជាក់ 3ជួរប្រភេទអូតូម៉ាទិច មានសីតុណ្ហភាពរហូតដល់ ១៦អង្សា។

អេក្រង់ប្រភេទថាច់ស្គ្រីន ទំហំ ៨អ៊ីង ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ APPLE CAR PLAY និង ANDRIOD AUTO ដែលអាចបញ្ជាបើកកម្មវីធីកំសាន្ត ហៅទូរស័ព្ទ អានសារ សរសេរសារ ផែនទីបានដោយប្រើសម្លេង, ឌីវីឌី នៅលើពិដានផ្នែកខាងអ្នកដំណើរ, ប្រព័ន្ធកំណត់ចន្លោះសុវត្ថិភាព (Forward Collision Alert),ប្រព័ន្ធផ្តល់ដំណឹងពីគន្លងផ្លូវ (Land Departure Warning),ប្រព័ន្ធហ្វ្រាំងស្លន់,ប្រព័ន្ធទប់លំនឹង,ប្រព័ន្ធបែងចែកហ្វ្រាំងអេឡិចត្រូនិច,ប្រព័ន្ធហ្វ្រាំង ABS ។

មិនតែប៉ុណ្ណោះ Chevrolet ថែមទាំងមានការបញ្ចុះតម្លៃយ៉ាងធំសម្រាប់រថយន្ត Colorado LTZ ពី ៥១,០០០ដុល្លារ នៅសល់ត្រឹមតែ ៤៤,០០០ដុល្លារតែប៉ុណ្ណោះ៕