(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសត្រៀមប្រាក់រង្វាន់ជាច្រើន ដើម្បីលើកទឹកចិត្តដល់ក្រុមគោព្រៃកម្ពុជា ក្នុងយុទ្ធនាការប្រកួតពានរង្វាន់ AFF Suzuki Cup 2018 ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការផ្ដល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្តដល់ក្រុមជម្រើសជាតិកម្ពុជា នារសៀលថ្ងៃទី០៨ ខែវិច្ឆិកានេះ ។

សេចក្ដីប្រកាសព័ត៌មានខាងលើ បានបញ្ជាក់ថា បេសកកម្មខាងលើ រាល់ពេលក្រុមជម្រើសជាតិកម្ពុជា ទទួលបានជ័យជម្នះលើគូប្រកួត សម្រាប់ការប្រកួតជម្រុះក្នុងពូល ឈ្នះ ១ប្រកួត ទាំងមន្ដ្រី និងកីឡាករក្នុងម្នាក់ៗ នឹងទទួលបាន ១,០០០ដុល្លារ ។ ប៉ុន្ដែប្រសិនបើក្រុមគោព្រៃកម្ពុជា បានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ សហព័ន្ធនឹងផ្ដល់ក្នុងម្នាក់ៗ ចំនួន ២,០០០ដុល្លារថែមទៀត៕