(ភ្នំពេញ)៖ OPPO បានបង្កភាពភ្ញាក់ផ្អើលជាថ្មីម្ដងទៀតដល់អតិថិជនខ្លួនក្នុងប្រទេសកម្ពុជា ដោយបានបង្កើតការតាំងពិព័រណ៍ទូរសព្ទចល័តធំជាងគេបង្អស់ នៅផ្សាទំទើបអ៊ីអន ២ កាលពីថ្ងៃទី ២ ដល់ថ្ងៃ ៤ ខែវិច្ឆិកាថ្មីៗនេះ។

ការតាំងពិព័រណ៍បង្ហាញពីបច្ចេកវិទ្យាធ្លាប់កើតមានច្រើនមកហើយក្នុងប្រទេសកម្ពុជា ប៉ុន្តែសម្រាប់ទូរសព្ទចល័តវិញ អាចនិយាយបានថា ជាលើកទី ១ ដែលអ្នកចូលរួមទស្សនាការតាំងពិព័រណ៍ដ៏កក្រើកមួយនេះ បានឃើញទូរសព្ទជាច្រើនម៉ូដែលដែលកំពុងតែទទួលបានការពេញនិយម មានដូចជា OPPO F9, OPPO Find X ព្រមទាំងទទួលបានការសាកល្បងបច្ចេកវិទ្យាថ្មីៗរបស់ OPPO ផងដែរ។

អ្វីដែលកាន់តែពិសេសទៀតនោះ គឺការបានសាកល្បងជាមួយនឹងស្មាតហ្វូនម៉ូដែលកំពូលរបស់ក្រុមហ៊ុន Find X Lamborghini Edition ដែលវាមានតម្លៃរហូតដល់ទៅ ១៩៩៩ ដុល្លារ។ មានអ្នកគាំទ្រជាច្រើនបានចូលទៅធ្វើការសាកល្បង សួរនាំអំពីលក្ខណៈពិសេសនៃទូរសព្ទ ហើយក៏មានអ្នកដែសសម្រេចចិត្តជាវទូរស័ព្ទម៉ូដែលOPPOជាច្រើនផងដែរ។

ការប្រព្រឹត្តទៅនៃកម្មវិធីពិតជាមានភាពទាក់ទាញនិងគួរឱ្យចាប់អារម្មណ៍មែនទែន ដែលនៅថ្ងៃទី២ ខែវិច្ឆិកា មានការចូលរួមពីសំណាក់តារាកិត្តិយសល្បីៗដូចជា លោក ជា វណ្ណរិទ្ធ កញ្ញា ស៊ិន យូប៊ិន និងតារាហ្វេសប៊ុកដ៏ល្បីគឺ លោក ហេង វិសាល។ ចំណែកឯថ្ងៃទី៣ វិច្ឆិកាវិញគឺមានវត្តមានកំពូលតារាចម្រៀងដ៏ពេញនិយម អ្នកនាង ពេជ្រ សោភា និងគូស្នេហ៍ លោក ឆឹម សក្កដា រួមជាមួយនិងពិធីការិនីដ៏ស្រស់សោភា កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន។ លុះដល់ថ្ងៃបញ្ចប់នៃកម្មវិធីវិញ មានការអញ្ជើញចូលរួមពីសំណាក់តារាចម្រៀងវ័យក្មេងពីរដួងគឺ លោក Step និងកញ្ញា រ៉េត ស៊ូហ្សាណា។

ក្នុងឱកាសដ៏ពិសេសទាំងបីថ្ងៃនេះ យើងសង្កេតឃើញមានការចូលរួមរបស់អ្នកគាំទ្រជាច្រើនកុះករ ដែលពួកគាត់បានចូលរួមលេងហ្គេមកម្សាន្តឈ្នះរង្វាន់ សួរជាសំណួរ ក៏ដូចជាសុំថតរូបជាមួយនឹងតារាៗក្នុងដួងចិត្តរបស់ពួកគាត់។

ក្នុងកំឡុងពេលទាំងបីថ្ងៃនេះ ឃើញថាស្តង់តាំងពិព័រណ៍របស់ OPPO គឺមានភាពលេចធ្លោជាងគេ ហើយអ្នកគាំទ្រជាច្រើនសម្តែងនូវការពេញចិត្តជាខ្លាំង ហើយក៏រំពឹងថា ក្រុមហ៊ុនOPPO នឹងបង្កើតឱ្យមានកម្មវិធីបែបនេះឱ្យបានច្រើន ដើម្បីឱ្យពួកគាត់អាចទទួលបាននូវ ការយល់ដឹងអំពីផលិតផល OPPO ភាពរីករាយ និងឱកាសបានជួបជាមួយនឹងតារាៗក្នុងដួងចិត្តរបស់ពួកគាត់៕