(ភ្នំពេញ)៖ បេក្ខជន បេក្ខនារី ដែលបានប្រឡងជាប់ជាមន្រ្តីបម្រើការងារនៅក្រសួងសាធារណការ និងដឹកជញ្ជូនត្រូវបានបង្ហាញហើយនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។ យោងតាមលទ្ធផលបានបង្ហាញថា បេក្ខជន បេក្ខនារីដែលប្រឡងជាប់ជាស្ថាពរមានចំនួន ៥០រូប ហើយអ្នកជាប់បម្រុងមានចំនួន ៤៩នាក់។

ក្នុងលទ្ធផលប្រឡងនេះក្រសួង បានរំលឹកដល់បេក្ខជន បេក្ខនារី ដែលប្រឡងជាប់ទាំងអស់ត្រូវបង្ហាញខ្លួន ដើម្បីបំពេញសំណុំបែបបទនៅនាយកដ្ឋានបុគ្គលិករាល់ម៉ោងធ្វើការរយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រឹមវេលាម៉ោង ៥ល្ងាច។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨កន្លងទៅនេះ ក្រសួងសាធាណការ និងដឹកជញ្ជូន បានរៀបចំប្រឡងជ្រើសរើសមន្ត្រីរាជការចូលបម្រើការងារក្នុងក្រសួង ដោយមានបេក្ខជន បេក្ខនារីចូលរួមប្រកួតប្រជែងសរុប ១០២៦នាក់៕