(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី០៦ ដល់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨។

ក្រសួងបញ្ជាក់ថា បន្ទាប់ពីបានតាមដានស្ថានភាពអាកាសធាតុរួចមក ឃើញថា កម្ពុជាកំពុងរងឥទ្ធិពលជ្រលងសម្ពាធទាបគ្របដណ្តប់ លើតំបន់ភាគខាងត្បូង និងតំបន់មាត់សមុទ្រ ខណៈតំបន់ភាគឦសាន និងតំបន់ភាគកណ្តាលគ្របដណ្តប់ដោយជ្រឡងសម្ពាធខ្ពស់។

យោងតាមការព្យាករណ៍លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសអាតុ នៅកម្ពុជា មានស្ថានភាពដូចខាងក្រោម៖

១៖ ស្ថានភាពភ្លៀង

* ចាប់ពីថ្ងៃទី០៧-០៨ ខែវិច្ឆិកាបណ្ដាខេត្តមួយចំនួនដូចជា៖ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង់ សៀមរាប និងខេត្តបន្ទាយមានជ័យ អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម។

* ចាប់ពីថ្ងៃទី០៧-១០ ខែវិចិ្ឆកា បណ្ដារាជធានី-ខេត្តមួយចំនួនដូចជា៖ រាជធានីភ្នំពេញ ខេត្តព្រៃវែង ស្វាយរៀង កំពង់ស្ពឺ កណ្ដាល តាកែវ និងខេត្តកំពត អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គូរ។

២៖ ស្ថានភាពសីតុណ្ហភាព៖

* ចាប់ពីថ្ងៃទី០៦-១០ ខែវិច្ឆិកា ក្នុងក្របខ័ណ្ឌទូទាំងប្រទេស៖
- សីតុណ្ហភាពអប្បបរមា ស្ថិតក្នុងរង្វង់ ២៣-២៥អង្សាសេ
- សីតុណ្ហភាពអតិបរមា ស្ថិតក្នុងរង្វង់ ២៩-៣១អង្សាសេ៕