(ភ្នំពេញ)៖ គេនៅចាំបានថា កាលពីអំឡុងខែមីនា ឆ្នាំ២០១៨កន្លងទៅនោះ Facebook មួយឈ្មោះ «ទីប្រឹក្សានគរ» បានទម្លាយរូបភាពដ៏កម្រដែល លោក សម រង្ស៊ី បានលួចទៅជួបចរចាសំងាត់ជាមួយ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសវៀតណាម ព្រមទាំងជួបជាមួយមន្រ្តីការទូតជាន់ខ្ពស់របស់វៀតណាមផងដែរ កាលពីឆ្នាំ២០០៣-២០០៤ នៅទីក្រុងហាណូយ ខណៈពេលនោះលោក សម រង្ស៊ី ជាប្រធានគណបក្សប្រឆាំងនៅកម្ពុជា ហើយប្រកាសប្រឆាំងដាច់ខាតចំពោះវៀតណាម ប៉ុន្តែបែរជាទៅលួចចរចាសំងាត់ហើយសម្រួល និងយល់ព្រមតាមសំណើរវៀតណាមនូវកិច្ចការមួយចំនួននៅតាមបណ្តោយព្រំដែន កម្ពុជា-វៀតណាម ដែលមានកំពុងវិវាទជាមួយគ្នា ខណៈដែលនាយករដ្ឋមន្រ្តី ហ៊ុន សែន​ ជំទាស់នឹងវៀតណាមលើករណីរឿងព្រំដែននៃប្រទេសទាំងពីរ»។

ប៉ុន្តែនៅពេលនេះពិតជាមិនខុសឡើយ, អតីតប្រមុខដឹកនាំគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា ទម្លាយរឿងសំងាត់ឲ្យដឹងថា ទណ្ឌិត សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំង បាននឹងកំពុងប្រើយុទ្ធសាស្រ្តលួចជួយវៀតណាមជាសម្ងាត់ តាមរយៈការធ្វើចលនាឲ្យសហគមន៍អឺរ៉ុបផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធពីខ្មែរ ដែលនេះបង្ហាញពីការសម្លាប់ការងារកម្មករ កម្មការិនីខ្មែរ ហើយបើសហគមន៍អឺរ៉ុប ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធពីខ្មែរ អ្នកដែលទទួលបានផលប្រយោជន៍គឺប្រទេសវៀតណាម និងជនជាតិវៀតណាម ព្រោះថា ក្រោយពីដក EBA ចេញពីកម្ពុជា គេនឹងបង្វែយកប្រព័ន្ធអនុគ្រោះពន្ធនេះទៅឲ្យវៀតណាមវិញ។ លោក សួន សេរីរដ្ឋា បានបន្តថា នេះជាបេសកម្មដែល សម រង្ស៊ី និងបក្ខពួកនាំគ្នាខិតខំធ្វើដើម្បីប្រយោជន៍វៀតណាម។

លោក សួន សេរី បានសរសេរប្រកាសនៅលើ Facebook ផ្លូវការរបស់លោកយ៉ាងដូច្នេះថា «សម រង្ស៊ី ជួយយួនបានសម្រេច ដោយបានធ្វើចលនាឲ្យសហគមន៍អឺរ៉ុបផ្តាច់ប្រព័ន្ធ អនុគ្រោះពន្ធពីខ្មែរ (សម្លាប់ការងារកម្មករ កម្មការនីខ្មែរ) រួចបង្វែយកប្រព័ន្ធអនុគ្រោះពន្ធនេះ ទៅឲ្យយួនវិញ...! នេះជាបេសកម្មដែល សម រង្ស៊ី និងបក្ខពួកនិយមយួននាំគ្នាខំធ្វើដើម្បី ប្រយោជន៍យួន។ ខ្ញុំធ្លាប់បានលើកបង្ហាញហើយថា បើសហគមន៍អឺរ៉ុបផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ ពីខ្មែរ អ្នកដែលទទួលបានផលប្រយោជន៍គឺប្រទេសយួន និងជនជាតិយួន ព្រោះអ្នកវិនិយោគគេនឹងរត់ចេញពីស្រុកខ្មែរ ទៅរកស៊ីនៅស្រុកយួន»។

តាមរយៈរូបទាំងនេះសរបញ្ជាក់ថា ទង្វើរបស់ សម រង្ស៊ី ប្រកាសក្តែងៗប្រឆាំងដាច់ខាតនឹងវៀតណាម ជាប្រទេសកុម្មុយនីសផ្តាច់ការ ប៉ុន្តែបែរលួច​ទៅចរចាយ៉ាងសំងាត់ជាមួយឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស ដើម្បីឲ្យវៀតណាមជួយខ្លួន បានឡើងកាន់អំណាច ដោយមិនខ្វល់ពីប្រយោជន៍ជាតិ និងបាត់បង់ទឹកដីរបស់ខ្មែរដែលមានបញ្ហាព្រំដែនជាមួយវៀតណាមឡើយ ដើម្បីតែអំណាច។

រូបភាពខាងក្រោមនេះគឺ សម រង្ស៊ី លួចជួបចរចាសំងាត់ជាមួយមេដឹកនាំវៀតណាម លោក ង្វៀន វ៉ាន់គឹម អតីតឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសវៀតណាម និងមន្រ្តីការទូតជាន់ខ្ពស់របស់វៀតណាម នៅទីក្រុងហាណូយ និងចុះហត្ថលេខាកាត់ទឹកដី៤ខេត្ត ជាមួយ កុក ស មេដឹកនាំជនជាតិភាគតិចវៀតណាម៖