(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៧,០៧០គ្រឿង រកឃើញល្មើសច្បាប់២,០៩៧គ្រឿង(ម៉ូតូ៨១%) អប់រំ២១៧គ្រឿង និងផាកពិន័យ១,៨៨០គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី០៣ ខែវិច្ឆិកានេះ ត្រួតពិនិត្យរួមបានចំនួន២,៤៧១គ្រឿង, អប់រំ១៥៦គ្រឿង និងផាកពិន័យ១,១៣២គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី០៣ ខែវិច្ឆិកានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១៣,៦៦៦គ្រឿង រកឃើញយានយន្តល្មើស៣,០១៦គ្រឿង(ម៉ូតូ៧៩%) ក្នុងនោះអប់រំ៥៧៥គ្រឿង និងផាកពិន័យ២,៤៤១គ្រឿង៕