(ភ្នំពេញ)៖ កម្លាំងនគរបាលបាលប៉ុស្តិ៍ត្រពាំងក្រសាំង នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បានធ្វើការចាប់ខ្លួនយុវជនក្លាហានម្នាក់ ពីបទគំរាម​កំហែងប៉ុនប៉ងសម្លាប់ស្រ្តីម្នាក់ ​នៅព្រឹកថ្ងៃ​ទី៣០ ខែតុលា ឆ្នាំ២០១៨នេះ​ ចំណុចផ្លូវបេតុង ភូមិត្រ​ពាំងអញ្ចាញ៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័​យមានឈ្មោះ ទន ផានិត ​អាយុ​២៣​ឆ្នាំ មានមុខរបរ និងទីលំនៅ​មិនពិត ស្នាក់នៅភូមិត្រពាំងអញ្ចាញ៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ​។ រីឯ​ជនរងគ្រោះ ឈ្មោះ ទន សុខណាក់ ​អាយុ៣០ឆ្នាំ មុខរ​បរលក់ដូរ ស្នាក់នៅផ្ទះលេខ៥៣ ផ្លូវបេតុង ភូមិត្រពាំងអញ្ចាញ៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ​។​

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងប៉ុស្តិ៍កំពុង​ធ្វើការសួរនាំ និងបញ្ជូនបន្តមកកាន់ផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្តតាមផ្លូវច្បាប់៕​