(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៦,៨១២គ្រឿង រកឃើញល្មើសច្បាប់៩៨៨គ្រឿង (ម៉ូតូ​៨០%) អប់រំ១៣៣គ្រឿង និងផាកពិន័យ៨៥៥គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី២៨ ខែតុលានេះ ត្រួតពិនិត្យរួមបាន ចំនួន៣,៨១២គ្រឿង, អប់រំ១៤២គ្រឿង និងផាកពិន័យ១,១៩៨គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២៨ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៨ ខែតុលានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១២៥,២៨៧គ្រឿង រកឃើញយានយន្តល្មើស២៤,១៥៣គ្រឿង (ម៉ូតូ៨១%) ក្នុងនោះអប់រំ៥,៩៦៥គ្រឿង និងផាកពិន័យ១៨,៣៨៦គ្រឿង៕