(ភ្នំពេញ)៖ បន្ទាប់ពី ការកុម្មង់ទុកមុន ត្រូវបានបញ្ចប់កាលពីថ្ងៃទី២៥ និងទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់អតិថិទូទាំងប្រទេសកម្ពុជា ឥឡូវនេះកំពូលស្មាតហ្វូនដ៏ទាក់ទាញ Samsung Galaxy A7 បានបង្ហាញវត្តមានជាផ្លូវការហើយ ក្នុងទីផ្សារកម្ពុជា ដែលលោកអ្នកអាចរកជាវបាន ក្នុងតម្លៃត្រឹមតែ$345ប៉ុណ្ណោះ ជាមួយជម្រើស៣ពណ៌ដ៏ទាន់សម័យគឺពណ៌ខ្មៅ ពណ៌មាស និងពណ៌ខៀវ ។

លោក Seungho Choi អគ្គនាយកគ្រប់គ្រងសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិចប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា «Galaxy A7 គឺរចនាឡើងសម្រាប់ទាក់ទាញអតិថិជន ដែលចង់បានស្មាតហ្វូនថ្នាក់កណ្តាលដ៏មានអនុភាពខ្លាំងក្លា ជាមួយតម្លៃដ៏សមរម្យបំផុត។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន Samsung បានប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវរបកគំហើញដ៏អស្ចារ្យបំផុតសម្រាប់អ្នកប្រើប្រាស់ទាំងអស់ដែលប្រើប្រាស់ស្មាតហ្វូន Galaxy នោះមិនថាពួកគេស្ថិតនៅក្នុងកន្លែងណានោះទេនៅក្នុងពិភពលោកនេះ»។

លោកបានបន្តទៀតថា «Galaxy A7 ពិតជាឧបករណ៍ដ៏មានថាមពលខ្លាំងក្លា ដែលបង្កើតឡើងសម្រាប់ផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។ ម្យ៉ាងវិញទៀត Galaxy A7 ស៊េរី 2018 បានត្រៀមខ្លួនជាស្រេចក្នុងការវាយយកទីផ្សារនៅក្នុងប្រទេសកម្ពុជាសម្រាប់ស្មាតហ្វូនថ្នាក់កណ្តាល, ដោយសាររចនាបថថ្មី ស្របតាមស័យកាលទំនើប កាលីប ទាន់ស័យ តម្រូវចិត្តអ្នកប្រើប្រាស់គ្មានទាស់»។

ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់ Galaxy A7 ស៊េរី 2018 នោះគឺអនុភាពនៃកាមេរ៉ាទាំង ៣គ្រាប់ខាងក្រោយ មានរាងបញ្ឃរ តំរៀបជាជួរ ធ្វើឲ្យមានភាពទាក់ទាញខ្លាំង និងមានភ្លើង Flash LED ស្ថិតនៅផ្នែកខាងក្រោម។

កាមេរ៉ាទាំង 3 គ្រាប់នេះ គឺមានមួយគ្រាប់ទំហំ 24MP f/1.7 ឯគ្រាប់កាមេរ៉ាទី 2 មានទំហំ 8MP f/2.4 ជាលេនប្រភេទ Ultra-Wide អាចថតប្លង់ទូលាយបាន 120 ដឺក្រេ និងមួយគ្រាប់ចុងក្រោយ មានទំហំ 5MP f/2.2 ជាសេនស័រសម្រាប់ ថតរូបបែបព្រាល (Bokeh)។

សម្រាប់កាមេរ៉ាខាងមុខ មានទំហំ 24MP f/2.0 ដែលអាចធ្វើឲ្យការថត Selfie បានច្បាស់ប្រសើរ។ Galaxy A7 បំពាក់នូវ RAMទំហំ 4GB មេម៉ូរីទំហំ 64GB និងអាចបន្ថែមម៉េម៉ូរីកាត micro SD រហូតដល់ 256GB។

វាទូរស័ព្ទដៃ ស៊ីម2 និងអាចប្រើប្រាស់ គណនីបាន 2 (Dual Accounts) លើកម្មវិធី Facebook, Line, Viber, Telegram WeChat និង WhatsApp ជាដើម។

ល្បឿនដំណើរការដោយ Octa- Core 2.2 GHz ដែលធ្វើឲ្យទូរស័ព្ទដំណើរការបានលឿន ទោះបើកកម្មវិធីច្រើនក៏ដោយ និងមានកម្លាំងថ្មរហូតដល់ 3,300mAh អស់កង្វល់នឹងបញ្ហាឆាប់អស់ថ្មទៀតហើយ។

អស្ចារ្យណាស់ លោកអ្នកអាចស្កេនផ្ទៃមុខ (Face Recognition) និងស្កេនក្រយ៉ៅម្រាមដៃ (Fingerprint)នៅពីចំហៀង។កាន់តែពិសេស ជាមួយបទពិសោធន៍សំលេង Dolby Atmos នៅពេលប្រើប្រាស់ជាមួយកាសត្រជៀក។

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ចើញមកកាន់សាខា និងដេប៉ូចែកចាយរបស់ក្រុមហ៊ុនសាមសុងណាមួយ ដែលនៅជិតលោកអ្នកបំផុត ឬអាចទំនាក់ទំនងមកកាន់លេខ៖1800 20 3232 ៕