(ភ្នំពេញ)៖ សាកល្បងបទពិសោធន៍ថ្មីជាមួយ GANZBERG Giant Winner Adventure ដំណើរកម្សាន្តបោះតង់នៅលើកំពូលភ្នំបូកគោលើកទី២​ ជាមួយក្រុមហ៊ុនស្រាបៀរ GANZBERG នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨នេះហើយ ដោយមានអ្នកចូលរួមយ៉ាងច្រើនកុះករ។

ជាមួយគ្នានេះដែរ ក្រុមហ៊ុនស្រាបៀររបស់អាល្លឺម៉ង់មួយនេះ ក៏បានរៀបចំកម្មវិធីមនុស្សធម៌ ចែកមួយសុវត្ថិភាពចំនួន១០០០មួក ជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តកំពតផ្ទាល់តែម្តង ដើម្បីចូលរួមកម្មវិធីសុវត្ថិភាពតាមដងផ្លូវរបស់រដ្ឋាភិបាល។

មិនត្រឹមតែប៉ុណ្ណោះ ក៏មានក្បួនដង្ហែររថយន្ត និងម៉ូតូអតិថិជនមហាសំណាងអ្នកឈ្នះរង្វាន់យក្សស្រាបៀរ GANZBERG ជិះដង្ហែរយ៉ាងសប្បាយរីករាយ។ ចូលរួមជាមួយក្រុមហ៊ុនស្រាបៀរ GANZBERG ដើម្បីធ្វើការបោះតង់ និងញ៉ាំអាហារបែបភិចនិច នៅលើកំពូលភ្នំបូកគោទាំងអស់គ្នា ដើម្បីទទួលយកបទពិសោធន៍ដ៏រីករាយ។

គួរបញ្ជាក់ផងដែរថា នេះជាលើកទី២ហើយដែលក្រុមហ៊ុនស្រាបៀរ GANZBERG ធ្វើកម្មវិធីចែកមួកសុវត្ថិភាពខ្នាតធំ ជូនដល់ប្រជាពលរដ្ឋខ្មែរ ដោយលើកទី១ ធ្វើឡើងនៅរាជធានីភ្នំពេញ និងលើកទី២នេះធ្វើឡើងនៅខេត្តកំពត។ មួកសុវត្ថិភាពទាំងនេះ ក៏មាននៅក្នុងក្រវិលកំប៉ុងស្រាបៀរ GANZBERG ដែលមានអ្នកឈ្នះរង្វាន់រាប់ម៉ឺនមួកសុវត្ថិភាព រួចមកហើយ៕