(ភ្នំពេញ)៖ ក្រុមហ៊ុនទ្រូម៉ាន់នី ជាក្រុមហ៊ុនវេរលុយធំមួយនៅកម្ពុជា បានប្រកាសបើកសម្ពោធ TrueMoney Store AEON2 ផ្លូវការ។ ជាមួយនោះ ក៏មានការសហការគ្នាជាមួយរោងភាពយន្ដ Major Cineplex ធ្វើកម្មវិធីចែកសំបុត្រកុន និងចាប់រង្វាន់ទូរស័ព្ទ iPhoneXS សេរីចុងក្រោយបង្អស់។

លោក ឡុង សាម៉េតធី ម្ចាស់គណនីឈ្មោះ ឡុង សុមេធា និស្សិតនៅវិទ្យាស្ថាន CamEd ផ្នែកគណនេយ្យឆ្នាំទី៣ អ្នកឈ្នះរង្វាន់ធំ iPhone XS បានឲ្យដឹងថា «ខ្ញុំមិននឹកស្មានថា ខ្ញុំឈ្នះរង្វាន់ធំ iPhone XS នេះឡើយ ពេលកំពុងបើកឡានតាមផ្លូវ ខ្ញុំបានស្ដាប់លឺពិធីការនីប្រកាសឈ្មោះ អ្នកឈ្នះតាមកម្មវិធីផ្សាយផ្ទាល់ ហើយឈ្មោះអ្នកឈ្នះនោះគឺជាខ្ញុំ ដូច្នេះខ្ញុំក៏ប្រញ៉ាប់ត្រលប់មកវិញដើម្បីទទួលរង្វាន់»។

លោកបន្ដថា «ខ្ញុំជាអតិថិជនចាស់ដាក់លុយនៅទ្រូម៉ាន់នីនេះយូរមកហើយ តែដើម្បីផ្សងសំណាងខ្ញុំក៏មកតម្រង់ជួរនឹងគេ ហើយក៏ត្រូវបានរង្វាន់ធំនេះ សម្រាប់ខ្ញុំពិតជាអស្ចារ្យណាស់ហើយរំភើបខ្លាំងមែនទែន»

លោក សំ សុទ្ធារ៉ា នាយកពាណិ្ជកម្មក្រុមហ៊ុនទ្រូម៉ាន់នី ឲ្យដឹងថា «ក្រុមហ៊ុននឹងមានការផ្តល់ជូនពិសេសៗជាច្រើន ដល់អ្នកប្រើកម្មវិធីទ្រូម៉ាន់នី ទាំងអស់ក្នុងពេលឆាប់ៗខាងមុខ បន្ថែមពីលើការបញ្ចុះតម្លៃ៥០%លើសំបុត្រកុន បញ្ចូលលុយទូរស័ព្ទ, ការញ៉ាំអាហារ និងសេវាកម្មជាច្រើនទៀត»

សូមជម្រាបថា ក្រុមហ៊ុនទ្រូម៉ាន់នី បានសម្ភោធបញ្ជរថ្មីរបស់ខ្លួននៅសាខាអ៊ីអន២ ខណ្ឌសែនសុខរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៩-២១ខែតុលា ដោយរៀបចំកម្មវិធីចែកសំបុត្រកុន 2D/3D ឥតគិតថ្លៃរួមជាមួយការចាប់រង្វាន់ជាច្រើន ជាពិសេសរង្វាន់ទូរសព្ទដៃទំនើបម៉ាក iPhone XS ដោយឥតគិតថ្លៃថែមទៀតផង៕