(ភ្នំពេញ)៖ ​កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨នេះ ​​បានឃាត់ខ្លួនជនសង្ស័យម្នាក់ និងថ្នាំញៀនប្រភេទ ក្រាមពណ៌សថ្លា ២៩កញ្ចប់ (ប្រភេទម៉ាទឹកកក) នៅចំណុច​ផ្លូវលំ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មន្ដ្រីអាវុធហត្ថដែលចូលរួមប្រតិបត្តិការ បានឲ្យដឹងថា ជនសង្ស័យដែលកម្លាំងជំនាញឃាត់ខ្លួននេះ ឈ្មោះ ខាត់ ស្រេង ​អាយុ​១៦ឆ្នាំ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕