(ភ្នំពេញ)៖ យុវជន-យុវនារីកម្ពុជា កំពុងសម្រុកនាំគ្នាចូលរួមប្រកួតប្រជែងកម្មវិធី «Spy Guys & Girl contest 2018» ដែលកម្មវិធីនេះ នឹងជំរុញយុវជនទាំងអស់ប្រែក្លាយខ្លួន ជាអ្នកសិល្បៈអាជីព និងមានជំនាញនាពេលអនាគត។

កម្មវិធី «Spy Guys & Girl contest 2018» ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន Spy ដើម្បីផ្ដល់ឱកាសដល់យុវជនកម្ពុជា ដែលស្រលាញ់វិស័យសិល្បៈ ក្លាយជាអ្នកសិល្បៈដូចក្ដីប្រថ្នា។

លោក ព្រីដា​ និលខ័ណ្ឌ ប្រធានផ្នែកផ្សព្វផ្សាយ​ខាងក្រុមហ៊ុន SPY បានថ្លែងឲ្យដឹងនៅថ្ងៃទី២៣ ខែតុលា​ ឆ្នាំ២០១៨ ក្នុងកម្មវិធី «SPY Guys & Girls Contest 2018» រដូវកាលទី៤ថា កម្មវិធីនេះនឹងនាំយុវវ័យដែលមាន បំណងចង់ក្លាយខ្លួនជាអ្នកសិល្បៈ ក្លាយជាអ្នកសិល្បៈអាជីវ និងមានជំនាញពិតប្រាកដនៅថ្ងៃអនាគត។

លោកបន្ដទៀតថា សម្រាប់រដូវកាលនេះកម្មវិធី Spy Ganter Contest មានអ្នកចូលរួមប្រកួតយ៉ាងច្រើនកុះករ ដែលមិននឹងស្មានដល់។ បើមើលតាមរដូវកាលនីមួយៗ ពោលចាប់ពីរដូវកាលទី១ដល់រដូវកាលទី៤នេះ សន្ទុះនៃការចូលរួម កាន់តែមានច្រើនឡើងៗ ព្រោះបច្ចុប្បន្ននេះយុវជនចូលចិត្តតាមដានព័ត៌មានជាច្រើន លើបណ្ដាញសង្គម Facebook ជាពិសេស Facebook Page Spy Ganter Contest តែម្ដង។

លោកបញ្ជាក់ទៀតថា ក្នុង១រដូវកាលកម្មវិធី Spy Ganter Contest នឹងជម្រុះដល់វគ្គ Top10 បន្ទាប់មកនឹងប្រកួតយកជ័យលាភីលេខ១, លេខ២ និងលេខ៣ ហើយក្នុងចំណោម៣រូប ដែលបានជ្រើសរើស ពួកគេនឹងក្លាយខ្លួនជាអ្នកសិល្បៈអាជីពនៅថ្ងៃអនាគត។

លោកបន្ថែមថា កម្មវិធី «Spy Guys & Girl contest 2018» ក្រុមហ៊ុននឹងរៀបចំ១ឆ្នាំបន្ទាប់មកចោល១ឆ្នាំ ដោយសារតែក្រុមហ៊ុន យកចន្លោះឆ្នាំមិនបានរៀបចំនេះ ទៅបង្ហាត់បង្រៀនបង្រៀនអ្នកដែលជាប់ចំណាត់ថ្នាក់លេខ១,២ និងលេខ៣ ដើម្បីធ្វើយ៉ាងណាបណ្ដុះបណ្ដាលពួកគាត់ ឲ្យកា្លយខ្លួនជាអ្នកអាជីព និងជំនាញច្បាស់លាស់។

លោកថា កន្លងមកមានបេក្ខជន-នារី ដែលបានជាប់ក្នុងវគ្គនេះ បានក្លាយខ្លួនជាអ្នកជាពិធីករ-ពិធីការិនី និងអ្នកសិល្បៈ។ ដោយឡែកសម្រាប់អ្នក ដែលប្រឡងវគ្គមុនមិនជាប់ ពួកគេក៏អាចមកប្រឡងម្ដងទៀតបានដែរ។

សូមបញ្ជាក់ថា សម្រាប់យុវវ័យទាំងអស់ មានបំណងចង់ប្រឡូកក្នុងវិស័យសិល្បៈ អាចមកដាក់ពាក្យចូលរួមក្នុងកម្មវិធី «Spy Guys & Girl contest 2018»​ដើម្បីដឹងពីព័ត៌មានលម្អិតសូមតាមដាន គ្រប់សកម្មភាព Facebook Page របស់ Spy។ ដោយឡែកសម្រាប់លទ្ធផលជម្រុះវគ្គ៤នេះ ក្រុមហ៊ុននឹងធ្វើឡើងនៅក្នុងថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០១៨ខាង ស្ថិតក្នុងផ្សារទំនើបអ៊ីអន២ ខណ្ឌសែនសុខ៕