(ភ្នំពេញ)៖ បារខែម​កម្ពុជា ដោយ​មាន​ការ​គាំទ្រពី ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ក្រសួង​អប់រំ​ យុវជន និងកីឡា បាន​រៀបចំកម្មវិធី​ បារខែម​អាស៊ាន ២០១៨ «សន្និបាតបច្ចេកវិទ្យា និង​ការចាប់ផ្ដើមអាជីវកម្ម» លើកទី១១ នៅវិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ក្រោម​អធិបតីភាពលោកបណ្ឌិត កាន​ ច័ន្ទមេត្តា រដ្ឋលេខាធិការ នៃក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ នាចុងសប្ដាហ៍មុន។

ពិធីនេះ ធ្វើឡើងក្នុង​គោល​បំណង​ធ្វើការ​ជួបជុំ​រវាង​សិស្ស​និស្សិត​ Tech Startups បុគ្គលិក​ក្រុមហ៊ុន ម្ចាស់​អាជីវកម្ម និង​អ្នកជំនាញ​ដើម្បី​ពិភាក្សាចែករំលែក​ចំណេះដឹង និងបទពិសោធន៍​ដល់​សិស្សនិស្សិត អាជីវកម្មធុនតូច និង​មធ្យម បុគ្គលិក​សហគ្រាស ក្រុមហ៊ុននានា និងមហាជនទូទៅ អំពីបច្ចុប្បន្នភាពនៃបច្ចេកវិទ្យា ​សេដ្ឋកិច្ច ធនធាន​មនុស្ស ហិរញ្ញវត្ថុ ទីផ្សារ ការច្នៃប្រឌិត និង​ជំនាញឌីជីថល ក្នុង​ប្រទេស​កម្ពុជា ​ក៏ដូច​ជា​ក្នុង​តំបន់ -ល-។

កម្មវិធី​នេះ​ ធ្វើ​​ឡើង​ក្រោមប្រធានបទ «Powering Your Future in Digital Era» ព្រមទាំង​មាន​ពិព័រណ៍បង្ហាញ​ ផលិតផលនិង​សេវាកម្ម និងស្នាដៃសិស្ស និស្សិតកម្ពុជា​ក្នុងវិស័យ​​ បច្ចេកវិទ្យាគមនាគមន៍ និង​ព័ត៌មាន និងមាន​អ្នកចូលរួម ក្នុងរយៈពេល២ថ្ងៃ ​ប្រមាណជាង៨,០០០នាក់ រួមទាំង​មាន​វាគ្មិន៩៥រូប ជាមួយប្រធានបទចំនួន ៨៥ប្រធានបទ និង​ស្ដង់ពិព័រណ៍ចំនួន៦០ស្ដង់។

កម្មវិធី​នេះ​ធ្វើ​​ឡើង​ក្រោមប្រធានបទ «Powering Your Future in Digital Era» ព្រមទាំង​មាន​ពិព័រណ៍បង្ហាញ​ ផលិតផលនិង​សេវាកម្ម និងស្នាដៃសិស្ស និស្សិតកម្ពុជា​ក្នុងវិស័យ​​ បច្ចេកវិទ្យាគមនាគមន៍ និង​ព័ត៌មាន និងមាន​អ្នកចូលរួមក្នុងរយៈពេល ២ថ្ងៃ ​ប្រមាណជាង ៨០០០នាក់ រួមទាំង​មាន​វាគ្មិន ៩៥ រូប ជាមួយប្រធានបទចំនួន ៨៥ប្រធានបទ និង​ស្ដង់ពិព័រណ៍​ចំនួន ៦០ស្ដង់។

ក្នុងឱកាសនោះ លោកបណ្ឌិត កាន​ ច័ន្ទមេត្តា បានធ្វើចំណាប់​អារម្មណ៍ ទៅលើបញ្ហាមួយចំនួន រួមមាន៖

ទី១៖ ផែនការរយៈពេល​ប្រាំឆ្នាំ របស់រាជរដ្ឋាភិបាល ក្នុងការចាប់យកសេដ្ឋកិច្ចឌីជីថល និងឧស្សាហកម្ម៤.០ ដោយក្នុងនោះ ក្រសួងនឹងបន្តអនុវត្តការងារពាក់ព័ន្ធនឹង Tech Startup ជាមួយនឹងសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងធម្យម (MSMEs), ការបន្តជំរុញ​ MSMEs go for Digital, ការផ្តោតសំខាន់លើទស្សនាទាន «យុវជនម្នាក់ត្រូវមានជំនាញយ៉ាងតិចមួយក្នុងជីវិត» និង ការបញ្ចូលមុខវិជ្ជា STEM និងសហគ្រិនភាព កម្មវិធីគាំទ្រ (supporting program) និងការណែនាំ (mentorship) ក្នុងកម្មវិធីសិក្សា ដើម្បីជំរុញដល់សមត្ថភាពសិស្ស។​

ទី២៖ តួនាទី និងការសម្របសម្រួលរវាងស្ថាប័នរបស់ រាជរដ្ឋាភិបាល និងការកាត់បន្ថយបទបញ្ញតិនានា ក្នុងការបង្កើត និងគាំទ្រសហគ្រាសធុនតូចនិងមធ្យម ព្រមទាំង ក្រុមហ៊ុនចាប់ផ្តើមធុរកិច្ចថ្មី

ទី៣៖ គោលនយោបាយគាំទ្រ សហគ្រាសធុនតូចនិងមធ្យម ព្រមទាំងក្រុមហ៊ុនចាប់ផ្តើមធុរកិច្ចថ្មីលើវិស័យ ICT។

ទី៤៖ កម្មវិធីគាំទ្រដោយប្រើប្រាស់មូលនិធិ សម្រាប់គ្រប់គ្រងផែនការកសាង សមត្ថភាពនិងការស្រាវជ្រាវនិងការអភិវឌ្ឍ (CBRD)ដូចជា បង្កើតក្រុមអ្នកប្រឹក្សាយោបល់ (Mentorship) កម្មវិធី Incubator និង Accelerator ក៏ដូចជាមូលនិធិសម្រាប់ក្រុមហ៊ុនចាប់ផ្តើមធុរកិច្ចថ្មី ស្នើសុំដើម្បីបង្កើត ដំណោះស្រាយ ឬកម្មវិធីអាជីវកម្មលើអ៊ីនធឺណែត ដូចជា e-Commerce សម្រាប់គាំទ្រដល់សហគ្រាស ធុនតូចនិងមធ្យមនៅកម្ពុជាឆ្ពោះទៅកាន់ឌីជីថល ឲ្យទទួលបានកម្រិតជោគជ័យខ្ពស់៕