(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨នេះ គឺជាខួបលើកទី២៧ឆ្នាំ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឬអាចហៅម្យ៉ាងទៀតថា កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយ នៃជម្លោះកម្ពុជា។

ថ្ងៃទី២៣ ខែតុលា ឆ្នាំ ១៩៩១ ខ្មែរទាំងបួនភាគីដែលមានជម្លោះប្រដាប់អាវុធនឹងគ្នារួមមាន អ្នកសីហនុនិយមតំណាងដោយសម្តេចឪ នរោត្តម សីហនុ, អ្នកជាតិនិយមដឹកនាំដោយ លោក សឺន សាន ក្រុមខ្មែរក្រហមដឹកនាំដោយ ខៀវ សំផន និងក្រុមរដ្ឋកម្ពុជាដែលគ្រប់គ្រងទឹកដីភាគច្រើនរបស់ប្រទេសកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានឯកភាពរួមគ្នាចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពបញ្ចប់ជម្លោះ នៅទីក្រុងប៉ារីស នៅប្រទេសបារាំង ដោយមានអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ រួមនឹងតំណាងប្រទេសហត្ថលេខីចំនួន១៨ទៀតធ្វើជាសាក្សីក្នុងនោះប្រទេសបារាំង និងឥណ្ឌូនេស៊ី ជាសហប្រធាននៃសន្និសីទនេះ។

កិច្ចសម្ភាសន៍ជាមួយឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង អតីតប្រមុខការទូតរបស់កម្ពុជា​ ថ្លែងអំពីខួបឆ្នាំទី២៧ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣​ តុលា ឆ្នាំ១៩៩១ ដល់ ២៣​ តុលា ឆ្នាំ២០១៨៖