(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៥,៦៩១គ្រឿង រកឃើញល្មើសច្បាប់១,២៥៧គ្រឿង (ម៉ូតូ៨៣%) អប់រំ២៣៤គ្រឿង និងផាកពិន័យ១,០២៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី២០ ខែតុលានេះ ត្រួតពិនិត្យរួមបានចំនួន២,០១៩គ្រឿង, អប់រំ១០២គ្រឿង និងផាកពិន័យ៨៤០គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២០ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២០ ខែតុលានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៨០,៣៩៥គ្រឿង រកឃើញយានយន្តល្មើស១៦,៩៥៧គ្រឿង(ម៉ូតូ៨២%) ក្នុងនោះអប់រំ៤,៣៥២គ្រឿង និងផាកពិន័យ១៣,៨០៣គ្រឿង៕