(ភ្នំពេញ)៖ ក្រុមហ៊ុន ​ដឺយូណាយធីតណូលីជ​ (The United Knowledge Company Ltd) និងក្រុមហ៊ុនណេសិនណល​ ជីអូក្រាហ្វច​ លើននីង (International Geograph​ic Leaning) ដែលជាគ្រឹស្ថានបោះពុម្ពសិក្សាធិការ​សៀភៅ​ និងសម្ភារៈសិក្សាភាសាអង់គ្លេសដ៏ល្បីឈ្មោះលើពិភពលោក រួមគ្នាលើកកម្ពស់សមត្ថភាពផ្នែកភាសាអង់គ្លេស​ ដល់យុវជននៅកម្ពុជា​ តាមរយៈចែករំលែកនូវបទពិសោធន៍​ និងវីធីសាស្រ្ដបង្រៀនល្អៗ​ ក៏ដូចជាការណែនាំសៀវភៅ​ និងសម្ភារៈសិក្សាភាសាអង់គ្លេសថ្មីៗដល់ស្ថាប័នអប់រំ​ និងលោកគ្រូអ្នកគ្រូជាដើម ។

ក្នុងទិវាអិនជីអែលដេ ​( NGL Day) នៅថ្ងៃទី២០​ ខែតុលា ឆ្នាំ២០១៨នេះ នៅសណ្ឋាគារ​ ហ៊ីម៉ាវ៉ារី​ មានការចូលរួមពីអ្នកជំនាញបណ្ដុះបណ្ដាលភាសាអង់គ្លេស និងគ្រូបង្រៀនតាមបណ្ដាសាលាផ្សេងៗជិត២០០នាក់។ សិក្ខាសាលានេះ​ រៀបចំក្នុងគោលបំណងចូលរួមចំណែកអភិវឌ្ឍន៍ជំនាញ នៃការបង្រៀនភាសាអង់គ្លេស​ តាមរយៈចែករំលែកនូវបទពិសោធន៍​ និងវិធីសាស្រ្ដបង្រៀនល្អៗ​ ក៏ដូចជាការណែនាំសៀវភៅ​ និងសម្ភារៈសិក្សាភាសាអង់គ្លេសថ្មីៗដល់ស្ថាប័នអប់រំ​ និងលោកគ្រូអ្នកគ្រូ ។

លោក​ ដេវីដ​ ផឺស៊ី អ្នកជំនាញផ្នែកបណ្ដុះបណ្ដាលគ្រូបង្រៀនភាសាអង់គ្លេស បានលើកឡើងថា​ ដើម្បីឲ្យការបង្រៀនភាសអង់គ្លេសនៅកម្ពុជា កាន់តែមានប្រសិទ្ធភាព​ ក្រុមហ៊ុន តែងបានរៀបចំនូវវគ្គបណ្ដុះបណ្ដាលផ្នែកបង្រៀនជាញឹកញាប់​ តួយ៉ាងវគ្គបណ្ដុះបណ្ដាលនេះ នឹងត្រូវបង្ហាត់បង្ហាញដោយអ្នកជំនាញ ផ្នែកអ្នកអប់រំផ្ទាល់ ពីក្រុមហ៊ុនរបស់ខ្លួន។

លោក​បញ្ជាក់​ថា​ លើសពីនេះ មានគោលដៅជំរុញឲ្យលោកគ្រូ-អ្នកគ្រូ​ ក៏ដូចជាស្ថាប័នអប់រំទាំងឡាយ បានអភិវឌ្ឍន៍នូវជំនាញវិជ្ជាជីវៈរបស់ខ្លួន​ និងអាចជ្រើសរើសបាននូវសម្ភារៈបង្រៀន ដែលសាកសម​ និងមានគុណភាពខ្ពស់ សម្រាប់បង្ហាត់បង្រៀន​ និងផ្ទេរចំណេះដឹងដល់កូនខ្មែរទាំងឡាយ។

អ្នកជំនាញផ្នែកបណ្ដុះបណ្ដាលគ្រូបង្រៀនភាសាអង់គ្លេសរូបនេះ បានបន្ថែមថា «វិធីសាស្ដ្របង្រៀនបច្ចុប្បន្ននេះ គឺត្រូវនាំពិភពលោកទៅថ្នាក់រៀន ហើយត្រូវប្រើបរិបទ នៅក្នុងសង្គមពិតៗតែម្ដង។ ដោយសិស្សានុសិស្សខ្មែរយើង យកចិត្ដទុកដាក់ទៅលើការរៀនសូត្រ ចង់ចេះចង់ដឹងច្រើន តែយុវសិស្សរបស់យើង មិនសូវមានឱកាស ក្នុងការធ្វើដំណើរទូទាំងពិភពលោកនោះទេ ដូច្នេះយើងនឹងពាំនាំពិភពលោក ចូលតាមរយៈការរៀបចំជាមេរៀន មកបង្រៀន ដើម្បីឲ្យកូនសិស្សរៀនបានផ្ទាល់តែម្ដង»

លោកបន្ដថា «លើសពីនេះ យើងមិនមែនមានត្រឹមតែសៀវភៅនោះទេ គឺយើងមានការសហការជាមួយនឹងទូរទស្សន៍ National Geographic Chanel ក្រៅពីយករូបភាពពិតៗ ដាក់ចូលទៅក្នុងសៀវភៅរបស់យើង ដើម្បីឲ្យសិស្សកាន់តែចាប់អារម្មណ៍ទៅលើមេរៀន ដោយរូបភាពពិត ធ្វើឲ្យក្មេងដែររៀន បានស្វែងយល់កាន់តែច្បាស់ ពីជីវិតរស់នៅសព្វថ្ងៃ និងជាផ្នែកមួយ ដែលធ្វើឲ្យសិស្សចង់រៀនផងដែរ»

លោកសង្ឃឹមថា សន្និសីទនៅថ្ងៃនេះ និងជួយពង្រឹងនូវជំនឿជាក់ និងសមត្ថភាព ដល់គ្រូបង្រៀន ដើម្បីឲ្យការបង្រៀនរបស់គាត់កាន់តែល្អ និងស្របទៅតាមស្ដង់ដាអន្ដរជាតិ ៕