(ប្រ៊ុយសែល)៖ បន្ទាប់ពីបញ្ចប់នូវកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១២ រួចមក នៅរសៀលថ្ងៃទី១៩ តុលា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឲ្យលោកស្រី អេម៉ា សូលប៊ែល (Ema Solbeng) នាយករដ្ឋមន្រ្តីន័រវែស ចូលជួបសំដែងការគួរសម និងពិភាក្សាការងារទ្វេភាគី។

ក្នុងជំនួបនោះ លោកស្រី Erna Solberg បានជំរាបជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ពីសភាពការណ៍ក្នុងដែនសមុទ្រ ក្នុងប្រទេសន័រវែស ពិសេសពីបញ្ហាបរិស្ថាន និងការនេសាទ។

ពាក់ព័ន្ធនឹងបញ្ហាមីន, សម្តេចតេជោ ហ៊ុន សែន បានអរគុណចំពោះការជួយឧបត្ថម្ភដល់ន័រវែស ហើយបានគាំទ្រចំពោះប្រទេសន័រវែស ធ្វើជាប្រធានកិច្ចប្រជុំត្រួតពិនិត្យលើកទី៤ នៅឆ្នាំ២០១៩។ សម្តេចតេជោនាយករដ្ឋ​មន្រ្តី​ បានលើកឡើងថា កម្ពុជាអាចជាដៃគូក្នុងគំនិត ផ្តួចផ្តើមដ៏មានសារសំខាន់ជាច្រើន ពាក់ព័ន្ធ​ទៅ​និងបរិស្ថានក្នុងមហាសមុទ្រ៕