(ភ្នំពេញ)៖ វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត (NIB) របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជជីវៈ នៃកម្ពុជា បានបញ្ជូននិស្សិតរបស់ខ្លួនចំនួន៤០រូបឲ្យទៅបន្ដការសិក្សានៅសាលា Sichuan Vocational and Technical College of Communications (SVTCC) នៃសាធារណរដ្ឋប្រជាមានិតចិន។

សម្រាប់និស្សិតដែលនឹងបន្ដការសិក្សានៅចិននេះ នឹងសិក្សាលើមុខជំនាញចំនួនបួនរួមមាន៖ គ្រប់គ្រង (Management) ជួសជុលរថយន្ត (Automotive) ព័ត៌មានវិទ្យា(IT) និងឡូជីស្ទីកស៍ និងគ្រប់គ្រង (Logistics Supply and Management)។

នេះជាលើកទី១ និងជាប្រវត្តិសាស្រ្តហើយ ដែលវិទ្យាស្ថានជាតិពាណិជ្ជសាស្ដ្រ បានបញ្ជូននិស្សិតរបស់ខ្លួននៅក្នុងចំនួនដ៏ច្រើន ឲ្យទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ។

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត ជាគ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋ បានទទួលវិញ្ញាបនបត្រធានាគុណភាពពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងទទួលបាន វិញ្ញាបនបត្រស្តង់ដាគុណភាព ISO 9001:2015។

បច្ចុប្បន្នវិទ្យាស្ថានមាន កិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យជាតិ និងអន្តរជាតិជាច្រើន ក្នុងការបញ្ជូននិស្សិតទៅសិក្សា ក៏ដូចជាសិក្សាបន្តមានដូចជា ប្រទេសចិន ប្រទេសថៃ ប្រទេសឥណ្ឌូនេស៊ី ប្រទេសម៉ាឡេស៊ី និងប្រទេសសឹង្ហបូរី។ល។

ដូច្នេះបើប្អូនៗសិស្ស-និស្សិតមានបំណងចង់ទទួលបានអាហាររូបករណ៍ ទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សូមអញ្ជើញមកទំនាក់ទំនង វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត (NIB) មានទីតាំងតែមួយគត់នៅរាជធានីភ្នំពេញ ស្ថិតនៅផ្លូវ ២១៧ (សម្តេចមុន្នីរ៉េត) សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ជាប់ផ្សារស្ទឹងមានជ័យថ្មី។
ទូរស័ព្ទ៖ 069 60 65 72 / 012 85 30 30 / 011 72 21 88 ឬគេហទំព័រ៖ www.nib.edu.kh និងទំព័រហ្វេសប៊ុក៖ https://www.facebook.com/NIBoffcial