(ភ្នំពេញ)៖ បេក្ខនារីបវរកញ្ញាកម្ពុជា (Miss Grand Cambodia) គឺកញ្ញា ឌី លីកា (Dy Lika) បានឈ្នះដាច់គេតាមរយៈការបោះឆ្នោតលើ Facebook ក្នុងការប្រកួតបន្ត​ឈុតតំណាងជាតិល្អបំផុត ក្នុងចំណោមឈុតតំណាងជាតិទាំង​២០ប្រទេស។ បវរកញ្ញាទាំង២០នាក់ ដែលប្រកួតឈុតតំណាងប្រទេសនេះទៀតសោត ត្រូវជ្រើសយក១០នាក់ប៉ុណ្ណោះ ខណៈដែល៥នាក់ជ្រើសយកតាមការបោះឆ្នោតតាម Facebook និង៥នាក់ទៀតជ្រើសយកដោយគណៈកម្មាការប្រកួត។

បើយោងតាម Facebook ផ្លូវការរបស់ «Miss Grand International»​ នាប៉ុន្មានម៉ោងមុននេះ ពោលនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ដែលជាថ្ងៃសរុបពិន្ទុចុងក្រោយ តាមការបោះឆ្នោតលើ Facebook ក្នុង​វគ្គ​ចុងក្រោយ «Top10​» ​មាន​ឈុត​ប្រពៃណី​ល្អ​បំផុត ក្នុងចំណោមបវរកញ្ញា៥រូបនោះ បរវរកញ្ញនៃព្រះរាជាណាចក្រកម្ពុជាយើង ទទួលបានការចែករំលែក (Share) ចំនួនជាង១លានដង​ ផុតលើសគេដាច់ ដែលធ្វើឲ្យបរវកញ្ញារបស់កម្ពុជាយើងជាប់លេខ១តែម្តង។

ក្រៅពីនេះបវរកញ្ញាវៀតណាម ទទួលបានការចែករំលែកចំនួនជាង១៨ម៉ឺនដង, បវរកញ្ញាកញ្ញាឥណ្ឌូនេស៉ី ទទួលបានការចែករំលែកចំនួនជាង១៧ម៉ឺនដង, បវរកញ្ញាម៉ិចស៉ីកូ ទទួលបានការចែករំលែកចំនួនជាំង១៤ម៉ឺនដង, និងបវរកញ្ញាផារ៉ាហ្កាយ ទទួលបានការចែករំលែកចំនួនជាង១៣ម៉ឺនដង។

បើតាម Facebook ដដែលបានឲ្យដឹងដែរថា ​បវរកញ្ញាឈុត​ប្រពៃណី​ល្អ​បំផុតចំនួន៥នាក់ទៀត ក៏នឹងត្រូវជ្រើសរើសក្នុងពេលឆាប់ៗនេះផងដែរ។ ជាមួយគ្នានេះ ពានរង្វាន់ឈុតតំណាងជាតិល្អជាងគេ (Best National Costumes Award) នឹងត្រូវផ្តល់ពិន្ទុជ្រើសរើស ដោយគណៈកម្មការកិត្តិយស ប្រចាំកម្មវិធីប្រកួតផ្តាច់ព្រ័ត្រ ព្រមទាំងប្រកាសលទ្ធផលនារាត្រី ប្រកួតផ្តាច់ព្រ័ត្តថ្ងៃទី២៥ តុលា ខាងមុខនេះហើយ​។

សូមជម្រាបថា ការប្រកួតឈុតតំណាងជាតិល្អបំផុត (Best National Costumes) ក្នុងចំណោមឈុតទាំង២០នេះ ដើម្បីជ្រើសរើសឈុតតំណាងជាតិ ដែលល្អជាងគេចំនួន​១០ឈុត (ក្នុងនោះ​៥ឈុត ឬ ៥ បេក្ខភាព បានមកពីការបោះឆ្នោតគាំទ្រ។ រីឯ ៥ឈុត ឬ ៥ បេក្ខភាពទៀត បានមកពីការផ្តល់ពិន្ទុជ្រើសរើស ពីគណៈកម្មការប្រចាំវគ្គ)​។ ការបោះឆ្នោតគាំទ្រ តាមរយៈការ Like និង Share ជាថ្មីនេះ បានចាប់ផ្តើមពីថ្ងៃទី១៧ រហូត​ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ នៅវេលាម៉ោង៥ល្ងាច (ម៉ោងនៅមីយ៉ាន់ម៉ា) ត្រូវនឹងម៉ោង ៥៖៣០នាទីល្ងាច ម៉ោងនៅប្រទេសកម្ពុជា។

ចំពោះរបៀបនៃការបោះឆ្នោតគាំទ្រ សម្រាប់វគ្គ Top10 នេះ គឺធ្វើឡើងដូចការបោះឆ្នោត Top 20 ដែរ​ ក្នុងនោះ Like ម្ដង គឺទទួលបាន ១ពិន្ទុ ហើយប្រសិនបើ Share ម្ដង គឺទទួលបានរហូតដល់ទៅ ៥ពិន្ទុ (សូមចុច តែ សញ្ញា like មេដៃ និង Share ទើបគេរាប់ពិន្ទុ សញ្ញាផ្សេងកុំចុច)​។ ការបោះឆ្នោតតាមរយៈ Facebook នេះ ត្រូវបានបញ្ចប់ទាំងស្រុង ហើយសូមមហាគ្រួសារខ្មែរ រង់ចាំលទ្ធផលទាំងអស់គ្នាថា តើនរណានឹងក្លាយជាជើងឯកបវរកញ្ញាអន្តរជាតិឆ្នាំ២០១៨នេះ៕