(ប្រ៊ុចសែល, ប៊ែលហ្សិក)៖ នៅពេលនេះ ប្រជាពលរដ្ឋខ្មែររស់នៅបណ្តាប្រទេសនានា នៅសហគមន៍អឺរ៉ុប កាន់តែច្រើនទៅៗ បានចេញទៅទទួលស្វាគមន៍ និងគាំទ្រ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាបន្តបន្ទាប់ នៅទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក។

ប្រជាពលរដ្ឋទាំងនោះពេញចិត្ត និងសម្តែងការគាំទ្រចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានស្តារប្រទេសនេះឱ្យមានសន្តិភាពរាប់សិបឆ្នាំ រួមទាំងអភិវឌ្ឍទៅមុខជាបន្តបន្ទាប់ ព្រមទាំងរួចផុតពីប្រទេសក្រីក្រផងដែរ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់ទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ដើម្បីចូលរួមកិច្ចប្រជ។អាស៊ី-អឺរ៉ុប (ASEM) រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០១៨ តបតាមការអញ្ជើញរបស់លោក Donald Tush ប្រធានក្រុមប្រឹក្សាអឺរ៉ុប និងលោក Jean Claude Juncher ប្រធានគណៈកម្មការអឺរ៉ុប។

សម្តេចតេជោ ហ៊ុន​ សែន ក៏នឹងទទួលជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរដែលរស់នៅសហគមន៍អឺរ៉ុប នៅក្នុងទីក្រុងប៊ែលហ្សិកនេះផងដែរ៕