(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៥,៥៥៩គ្រឿង រកឃើញល្មើសច្បាប់ ៩៣៣គ្រឿង (ម៉ូតូ៨៣%) អប់រំ៤១០គ្រឿង និងផាកពិន័យ៥២៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី១៩ ខែតុលានេះ ត្រួតពិនិត្យរួមបានចំនួន៣,៤២៨គ្រឿង, អប់រំ២០៦គ្រឿង និងផាកពិន័យ១,២៥៨គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៩ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៩ ខែតុលានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៧៤,៧០៤គ្រឿង រកឃើញយានយន្តល្មើស១៥,៧០០ (ម៉ូតូ៨៣%) ក្នុងនោះអប់រំ៤,១១៨ និងផាកពិន័យ១១,៧៨០គ្រឿង៕