(ព្រះសីហនុ)៖ នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះ មានគ្រោះធម្មជាតិរន្ទះបាញ់ បានសម្លាប់ប្រជាពលរដ្ឋចំនួន៤នាក់ និងបណ្តាលឲ្យរងរបួស២នាក់ នៅក្នុងរោង នៃការដ្ឋានដឹកដីមួយកន្លែង ផ្លូវចូលទៅវត្តសមាធិ ក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

របាយការណ៍របស់នគរបាលខេត្តព្រះសីហនុ បានបង្ហាញថា ករណីនេះកើតឡើងដោយសារមេឃកំពុងភ្លៀងស្រិចៗ​ ហើយកម្មករកំពុងជ្រកក្នុងរោង ពេលនោះមានកម្មករម្នាក់និយាយទូរស័ព្ទ ក៏ត្រូវរន្ទះបាញ់តែម្តង។ អ្នករងរបួសត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត៕