(សៀមរាប)៖ សម្រាប់កុមារាដែលមានសំណាង បានឈ្នះរង្វាន់១០០លានរៀល ពីតែបៃតង អ៊ីឈីតាន់ ម្នាក់នេះមានឈ្មោះ សុភ័ណ មនោភទ្ទ អាយុ១២ឆ្នាំ បច្ចុប្បន្នជាសិស្សកំពុងសិក្សាថ្នាក់ទី៧ នៃអនុវិទ្យាល័យ ព្រះឥន្ទកសាង និងរស់នៅភូមិមណ្ឌល៣ សង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

ថ្លែងប្រាប់ក្រុមការងារ ដែលចុះប្រគល់រង្វាន់ដល់លំនៅដ្ឋាន កុមារារូបនេះ បានឲ្យដឹងថា កាលពីសប្ដាហ៍កន្លងទៅ ប្អូនបានសុំលុយជីដូនទិញតែបៃតង អ៊ីឈីតាន់ រសជាតិតែក្រូចឆ្មារទឹកឃ្មុំ ដើម្បីទទួលទាន លុះពេលមួលគម្របដប ក៏ស្រាប់តែឃើញមានរង្វាន់១០០លានរៀល នៅក្នុងគម្របដបតែម្ដង។ ភ្លាមនោះប្អូន ក៏បានយកទៅបង្ហាញជីដូន និងម្ដាយឲ្យបានដឹង។

ដោយឡែកអ្នកស្រី ហ៊ុន រស្មី អាយុ៣៦ឆ្នាំ ដែលជាម្ដាយរបស់កុមារារូបនេះ ក៏បានបញ្ជាក់ផងដែរថា នៅថ្ងៃដែលកូនប្រាប់ថាត្រូវរង្វាន់ អ្នកស្រីកំពុងតែនៅកន្លែងស៊ីឈ្នួលបោកអ៊ុត។ ដំបូងពេលកូនប្រុស និយាយប្រាប់គឺមិនជឿនោះទេ ប៉ុន្តែក្រោយពេលមកមើលគម្របដប និងទូរស័ព្ទប្រាប់ក្រុមហ៊ុន ទើបជឿទាំងស្រុងតែម្ដង។

អ្នកស្រី បានបញ្ជាក់ទៀតថា សព្វថ្ងៃនេះជីវភាពគ្រួសាររបស់អ្នកស្រី គឺមានភាពលំបាកខ្លាំង ព្រោះមានមុខរបរអ្វីធំដុំនោះ ដែលសូម្បីតែខ្ទមតូចកំពុងរស់នៅ ក៏សង់ស្នាក់អាស្រ័យនៅលើដីរបស់គេដែរ។

អ្នកស្រី បានបញ្ជាក់ថា បន្ទាប់ពីទទួលបានប្រាក់រង្វាន់នេះ អ្នកស្រីនឹងយកលុយមួយចំនួន ទៅទិញដីសង់ផ្ទះឲ្យបានសមរម្យជាងសព្វថ្ងៃ ហើយយកមួយចំនួនទៀត ទៅបង្កើតមុខរបរបុកល្ហុង ដែលជាជំនាញរបស់អ្នកស្រី ហើយនឹងទុកសម្រាប់កូនបន្តការសិក្សាទៅថ្ងៃអនាគត។

នៅក្នុងឱកាសនោះ អ្នកស្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុនតែបៃតង អ៊ីឈីតាន់ ដែលបានជួយកែប្រែជីវិត និងជីវភាពគ្រួសាររបស់អ្នកស្រីឲ្យមានភាពល្អប្រសើរ។

គួរបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណចំពោះអតិថិជន ដែលតែងគាំទ្រផលិតផលតែបៃតង អ៊ីឈីតាន់ ក្រុមហ៊ុន បានបង្កើនរង្វាន់ធំនូវទឹកប្រាក់១០០លានរៀល រហូតដល់៥០រង្វាន់, រង្វាន់ម៉ូតូ HONDA SCOOPY I ចំនួន៥០គ្រឿង, រង្វាន់ i-phone ចំនួន៥០គ្រឿង, រួមជាមួយរង្វាន់ តែបៃតង អ៊ីឈីតាន់ ហ្វ្រី (Free) ចំនួន៥,០០០,០០០ (៥លាន) រង្វាន់។ រួសរាន់ឡើង អ្នកក្លាយជាសេដ្ឋីបន្ទាប់ អាចជារូបអ្នក...៕