(ប្រ៊ុយសែល, ប៊ែលហ្សិក)៖ ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសបារាំង និង ប៊ែលហ្សិក បានសម្តេចការប្រតិកម្មយ៉ាងខ្លាំង ដោយមានការអះអាំងថា ពួកគេត្រូវ​បានបង្ខិតបង្ខំឱ្យទៅទទួលស្វាគមន៍ សម្តេចតេជោ ហ៊ុន សែន នៅទីក្រុងប្រ៊ុយសែល។ ប្រជាពលរដ្ឋទាំងនោះបានអះអាងថា ពួកគេទៅគាំទ្រនេះដោយពេញចិត្ត ហើយចំណាយប្រាក់ខ្លួនឯង គ្មានការបង្ខិតបង្ខំ ដូចការអះអាងរបស់ក្រុមប្រឆាំងនោះឡើយ។

ការអះអាងនេះធ្វើឡើងតាមរយៈកិច្ចសម្ភាសន៍ជាមួយ លោក សុខ ខេមរា អ្នកយកព័ត៌មានរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) ដែលបានទៅយកព័ត៌មាន នៅអំឡុងកិច្ចប្រជុំអាស៊ី-អឺរ៉ុប លើកទី១២ នៅទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិកនេះពេលនេះ។

ប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសបារាំង បាននិយាយថា គាត់ចង់ឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់យល់អំពីការខិតខំអភិវឌ្ឍរបស់រាជរដ្ឋាភិបាលសព្វថ្ងៃ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ហើយមិនត្រូវជេរប្រមាថម៉ាក់ងាយដល់អ្នកដែលខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេសនោះទេ។

ប្រជាពលរដ្ឋខ្មែរនៅប្រទេសបារាំង បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់រួបរួមគ្នា អភិវឌ្ឍប្រទេស ដោយមិនត្រូវ​យកប្រទេសរបស់ខ្លួនទៅប្រៀបធៀបនឹង ប្រទេសអភិវឌ្ឍយូរអង្វែងដទៃទៀតឡើយ៕

ខាងក្រោមនេះជាវីដេអូចំណាប់អារម្មណ៍ របស់ប្រជាពលរដ្ឋ៖