(កំពង់ចាម)៖ ​នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ បន្ទាប់ពីបញ្ចប់បេសកកម្ម​នៅស្រុកកងមាស រួចមក​លោកឧត្តមសេនីយ៍ត្រី ជា ជាង ស្នងការរង ទទួលផែនការងារភស្តុភារ និងហិរញ្ញវត្ថុ តំណាងលោកឧត្តមសេនីយ៍ទោ​ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងលោកអធិការនគរបាលស្រុកស្រីសន្ធរ បានមកពិនិត្យការសាងសង់អគារប៉ុស្តិ៍នគរបាលរដ្ឋបាល ចំនួន០២។

ប៉ុស្ដិ៍នគរបាលរដ្ឋបាលចំនួន២នោះរួមមាន ​ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកពោធិ៍ ស្ថិតនៅភូមិទួលរីលើ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ អគារនេះមានបណ្ដោយ ៩,៤ម៉ែត្រ និងទទឹង៧,២ម៉ែត្រ ធ្វើអំពីឥដ្ឋ សង្កសី ជាអំណោយរបស់សប្បុរសជន ដែលបានសាងសង់ប្រហែល៨៥ភាគរយ។

ដោយឡែក ប៉ុស្តិ៍នគរបាលរដ្ឋបាលមានជ័យ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ដែល​អគានេះជាគម្រោងរបស់ក្រសួងមហាផ្ទៃ ដែលមាននាយកដ្ឋានស្ថាបនា នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុក្រសួងមហាផ្ទៃ ដែលបានសាងសងរួចរាល់១០០ភាគរយ។

សម្រាប់ការងារដែលនៅសេសសល់ លោកឧត្តមសេនីយ៍ត្រី ជា ជាង បានណែនាំដល់ក្រុមជាងទាំងអស់ ត្រូវយកចិត្តទុកដាក់បំពេញការងារបន្ថែមទៀត ដោយការទទួលខុសត្រូវខ្ពស់ ជៀសវាងមានបញ្ហាចន្លះប្រហោងកើតឡើងជាយថាហេតុ៕​