(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ ជាថ្ងៃចុងក្រោយ នៃការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ ដូច្នេះសូមប្រជាពលរដ្ឋខ្មែរ ដែលមិនទាន់មានឈ្មោះ និងពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ គ.ជ.ប បានឱ្យដឹងថា ចំពោះលទ្ធផលបណ្តោះអាសន្នកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ត្រូវនឹងថ្ងៃទី១៧ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨វិញ នៅក្របខ័ណ្ឌទូទាំងប្រទេស ប្រជាពលរដ្ឋដែលបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន៧,៧៣១នាក់។

ខណៈរយៈពេល១៧ថ្ងៃ តួលេខនៃការចុះឈ្មោះបោះឆ្នោតថ្មីមានចំនួន១៨៨,៦៧៥នាក់ អ្នកដែលបានលុបចេញពីបញ្ជីមានចំនួន ៤៥,២៥១នាក់ និងអ្នកដែលបានកែតម្រូវទិន្នន័យមានចំនួន ១,៤២៤នាក់៕

សម្រាប់ព័ត៌មានលម្អិតសូមអានសេចក្តីប្រកាសព័ត៌មានរបស់​គ.ជ.ប ដូចខាងក្រោម៖