(កំពត)៖ ក្រោយបញ្ចប់កិច្ចប្រជុំទ្វេភាគីកម្ពុជា-ថៃលើកទី២​ ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រួចមក រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោក ថោង ខុន រួមជាមួយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃ លោក វីរ៉ាស័ក្តិ កូវស៊ូរ៉ាត់ បានឯកភាពគ្នាដាក់ចេញផែនការធំៗមួយចំនួន ដើម្បីបន្តកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយគ្នា។

កិច្ចប្រជុំដ៏សំខាន់នេះ ត្រូវបានរៀបចំឡើងនាថ្ងៃទី១៧​ ខែតុលា ឆ្នាំ២០១៨​ នៅសណ្ឋាគារ ឡឺ បូកគោ​ផាលេស (ឧទ្យានជាតិព្រះមុនីវង្សបូកគោ)​ខេត្តកំពត។

ភាគីកម្ពុជា-ថៃ បានឯកភាពគ្នា ដូចខាងក្រោម៖

១៖ ជំរុញលំហូរទេសចរ ទស្សនាគ្នាទៅវិញទៅមក ទាំង េទសចរកម្ពុជា និង ទេសចរថៃ ព្រមទាំង ទេសចរមកពី ប្រទេសទីបី ទស្សនា ប្រទេសទាំងពីរ។ រដ្ឋមន្រ្តីទាំងពីរ ឯកភាពគ្នា ធ្វេីការបន្ថែមទៀតជាមួយភាគី ពាក់ពន្ធ័ ដេីម្បីសំរួលការធ្វេីដំណេីរ និង ដឹកជញ្ជូនទេសចរ ការរៀបចំ សម្បាទា និង ហេដ្ឋារចនាសម្ពន័នានា នៅតាមច្រកទ្វារព្រំុដែន ព្រមទាំងបញ្ហា ទិដ្ឋការ និង ការប្រេីប្រាស់ បណ័ព្រុំដែន។ ភាគីទាំងពីរ បានលេីកគំនិត ធ្វើការបូកសរុប ពី ACMECS Single Visa ជូនកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន នៅពេលខាងមុខ។

២៖ ការសិក្សាទីផ្សារ និង ការផ្សព្វផ្សាយទេសចរណ៍៖ ភាគីទាំងពីរ បានឯកភាពគ្នាបន្តជំរុញសកម្មភាពផ្សព្វផ្សាយរួមគ្នា «ព្រះរាជាណាចក្រពីរ គេាលដៅទេសចរណ៍មួយ» ចូលរួមគ្នាផលិតឯកសារផ្សព្វផ្សាយ video និងការចូលរួមការតាំងពិពរណ៍ទេសចរណ៍។

៣៖ ពាក់ព័ន្ធនឹងវិស័យទេសចណ៍នៅច្រករបៀង ទេសចរណ៍ភាគខាងត្បូង ភាគីទាំងពីរបានឯកភាពគ្នា ជំរុញខ្សែទស្សនកិច្ចដែលក្រុមជំនាញបានរៀបចំដោយត្រូវរៀបចំអោយ មានកិច្ចប្រជុំត្រីភាគី តំបន់ត្រីកោណសមុទ្រកម្ពុជា ថៃ វៀតណាម និង ត្រូវជំរុញទេសចរណ៍ សមុទ្រ ទេសចរណ៍ តាមនាវា។ ភាគីទាំងពីរក៍បានស្របយេាបល់គ្នា ក្នុងការជំរុញ ការតភ្ជាប់ការហោះហើរត្រង់ទៅវិញទៅមករវាងប្រទេសថៃ ពិសេស ភាគខាងត្បូងថៃ និងខេត្តព្រះសីហនុផងដែរ។

៤៖ ភាគីកម្ពុជាស្នើសុំភាគីថៃពិចារណាជួយផ្ដល់ការបណ្ដុះបណ្ដាល ផ្នែកជំនាញទេសចរណ៍ ការគ្រប់គ្រង គោលដៅទេសចរណ៍ រមនិយដ្ឋានទេសចរណ៍ និងបដិសណ្ឋារកិច្ច ពិសេសដល់មន្ទីរទេសចរណ៍នៃខេត្តជាប់ព្រំដែន។ ភាគីថៃបានឆ្លើយតបការជួយជំរុញការងារនេះ ខណៈថៃកំពុងជួយបណ្ដុះបណ្ដាល (តាមរយៈការចុះអនុស្សរណៈជាមួយក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យ រាចាម៉ាន់ហ្កាឡា ថាន់យ៉ាបុរី)។

៥៖ ភាគីទាំងពីរ បានគាំទ្រគ្នា ក្នុងការជំរុញការវិនិយេាគ លេីវិសយ័ទេសចរណ៍ ។ កម្ពុជាបានអញ្ជើញវិនិយោគិនថៃ ក៏ដូចជាអ្នកពាក់ព័ន្ធខាងភាគីថៃ មកវិនិយេាគនៅកម្ពុជា និង ចូលរួមផ្សព្វផ្សាយគោលដៅទេសចរណ៍ ក្នុងព្រឹត្តិការបុណ្យទន្លេ និងបុណ្យសមុទ្រ​ដែលរៀបចំឡើងជារៀងរាល់ឆ្នាំ។

៦៖ អង្គប្រជុំក៍បានអនុម័តផែនការសកម្មភាពរួម សម្រាប់ អភិវឌ្ឍន៍វិសយ័ទេសចរណ៍ឆ្នាំ២០១៩-២០២១ (The Joint Action Plan 2019-2021)។

សូមបញ្ជាក់ថា នៅឆ្នាំ២០១៧ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៥,៦លាននាក់ ក្នុងអត្រាកំណើន ១១,៨%ធៀបនឹងឆ្នាំ២០១៦ ក្នុងនោះទេសចរថៃមានប្រមាណ ៤០ម៉ឺននាក់រីឯ ទេសចរ កម្ពុជាទៅថៃមានប្រមាណ ៨៤ មុីននាក់។សម្រាប់៨ខែដើមឆ្នាំ២០១៨នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ៣,៩៤៩,៧៥៩ កើនឡើងចំនួន ១១.៧% ក្នុងនោះទេសចរថៃមានប្រមាណ ២១០,៨២៦នាក់៕