(ភ្នំពេញ)៖ ក្រសួងសុខាភិបាលបានចេញសេចក្ដីជូនដំណឹងមួយដល់ គណនី Facebook ឈ្មោះ Doctor Care ឲ្យបញ្ឈប់ការផ្សព្វផ្សាយលក់ផលិតផល ឱសថ និងគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត ពីក្រសួងសុខាភិបាលជាបន្ទាន់។

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាលបានឲ្យដឹងទៀតថា គណនីឈ្មោះ Doctor Care កំពុងផ្សព្វផ្សាយលក់ផលិតផលឱសថ និងផលិតផលគ្រឿងសំអាងជាច្រើនមុខ ដោយគ្មានការត្រួតពិនិត្យគុណភាព និងការចុះបញ្ជិកា គ្មានលេខប្រវេទន៍ គ្មានក្រុមហ៊ុននាំចូល និងគ្មានច្បាប់អនុញ្ញាតឲ្យផ្សព្វផ្សាយ ពីក្រសួងសុខាភិបាលនោះឡើយ៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាលទាំងស្រុង៖