(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ឱ្យដឹងថា រយៈពេល១៥ថ្ងៃ នៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ មានប្រជាពលរដ្ឋមកចុះឈ្មោះថ្មីចំនួន ១៧១,៩២៩នាក់ ហើយប្រជាពលរដ្ឋដែលបានលុបចេញពីបញ្ជីមានចំនួន ៣៤,០០៨នាក់ ចំណែកឯប្រជាពលរដ្ឋដែលបានកែតម្រូវទិន្នន័យមានចំនួន ១,២៦៦នាក់។

ជាមួយគ្នានោះ គ.ជ.ប ក៏បានក្រើនរំឭកប្រជាពលរដ្ឋដែលមិនទាន់ចុះឈ្មោះបោះឆ្នោត ឬចង់កែតម្រូវទិន្នន័យ នៅក្នុងបញ្ជីបោះឆ្នោតយ៉ាងណានោះ ត្រូវមកដោះស្រាយការងារនេះ ឱ្យបានរួសរាន់ ពីព្រោះការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨នេះ នៅសល់រយៈពេលតែ៣ថ្ងៃទៀតប៉ុណ្ណោះ៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប៖