(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,៣៨០គ្រឿង រកឃើញល្មើសច្បាប់៥៦១គ្រឿង (ម៉ូតូ៨៧%) អប់រំ២០៤គ្រឿង និងផាកពិន័យ៣៥៧គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី១៥ ខែតុលានេះ ត្រួតពិនិត្យរួមបានចំនួន២,១៤១គ្រឿង, អប់រំ១១០គ្រឿង និងផាកពិន័យ៣៦៦គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១៥ ខែតុលានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៥០,៩៧៩គ្រឿង រកឃើញយានយន្តល្មើស១១,១០៣គ្រឿង (ម៉ូតូ៨៣%) ក្នុងនោះអប់រំ៣,០៤០គ្រឿង និងផាកពិន័យ៨,២៦១គ្រឿង៕