(ប៊ែរឡាំង-អាល្លឺម៉ង)៖ និស្សិតខ្មែរ នៅប្រទេសទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ នាំគ្នារង់ចាំទទួលវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា យ៉ាងអន្ទុះសារដោយមិនខ្វល់ពីការគំរាម ធ្វើបាតុកម្មពីសំណាក់ក្រុមប្រឆាំងក្រៅស្រុកមួយក្តាប់តូចនោះទេ។

តាមរយៈវីដេអូឃ្លីប៣៖៤៥នាទី និស្សិតខ្មែរ នៅទីក្រុងប៊ែរឡាំង បានបង្ហាញទឹកចិត្តស្រឡាញ់សម្តេចតេជោ ហ៊ុន សែន ចេញពីបេះដូង និងបាននាំគ្នាហៅសម្តេចតេជោថាជា IDol ក្នុងចិត្តរបស់ពួកគេ ជាពិសេសពួកគាត់ទាំងអស់គ្នាសប្បាយណាស់ដែលនឹងសម្តេចតេជោ បង្ហាញវត្តមាននៅក្នុងទ្វីបអឺរ៉ុបនេះ។

ជាមួយគ្នានេះ ពួកគាត់ដែលជានិស្សិត និងជាទំពាំងស្នងឬស្សីសម្រាប់មាតុភូមិកម្ពុជា ហ៊ានលះបង់ទាំងពេលវេលា ធនធានរបស់ខ្លួន ដើម្បីជួបមុខសម្តេចតេជោ ហ៊ុន សែន ដែលជាវីរបុរសក្នុងចិត្ត របស់ពួកគាត់ ទោះបីបច្ចុប្បន្ននេះ កំពុងសិក្សានៅក្រៅស្រុកក៏ដោយចុះ។ បើគ្មានវត្តមានរបស់សម្តេចតេជោ ប្រទេសកម្ពុជា មិនអាចទទួលបាននូវការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះទេ។ បើគ្មានកិច្ចសហប្រតិបត្តិការល្អរវាងសម្តេចតេជោ និងថ្នាក់ដឹកនាំប្រទេសនានានោះទេ ពួកគាត់ក៏អាចទទួលបានអាហារូបករណ៍មកសិក្សា នៅបរទេសដូចសព្វថ្ងៃនោះទេ។

រហូតមកដល់ពេលនេះ គេឃើញមានព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរ នៅឯនាយសមុទ្រកាន់តែច្រើនទៅៗហើយ បានបង្ហាញឆន្ទៈ ថាពួកគាត់បានត្រៀមខ្លួនជាស្រេច ក្នុងការស្កាត់ទៅជួបសម្តេចតេជោ ហ៊ុន សែន នៅទីក្រុងប្រុចសែល នៃប្រទេសប៊ែលហ្សិក បើទោះបីជាក្រុមប្រឆាំងក្រៅស្រុក ខិតខំរារាំងពួកគាត់មិនឱ្យទៅជួបសម្ដេចតេជោយ៉ាងណាក៏ដោយ។

សូមជម្រាបថា ឆន្ទៈដ៏មោះមុតក្នុងនាមអ្នកស្រឡាញ់ជាតិខ្មែរនេះ ត្រូវបានបញ្ជាក់ឡើងនៅក្រោយពេលពួកគាត់ដឹងថា សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) លើកទី១២ នៅទីក្រុងប៊្រុចសែល ប្រទេសប៊ែលហ្សិច នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ខាងមុខ៕