(ភ្នំពេញ)៖ ក្រុមកីឡាករ-កីឡាការិនីពិការទាំង៤៥នាក់របស់កម្ពុជា ដែលបានចូលរួមប្រកួតអាស៊ីប៉ារ៉ាហ្គេមលើកទី៣ នៅប្រទេសឥណ្ឌូនេស៊ី ចាប់តាំងពីថ្ងៃទី០១-១៤ ខែតុលានោះ បានត្រឡប់មកដល់មាតុភូមិវិញហើយ នាល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨នេះ ក្រោមការទទួលស្វាគមន៍ពីសំណាក់តំណាងរបស់ លោក ស​ សុខា​ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។

វត្តមាននៃការចូលរួមរបស់ក្រុមកីឡាករ-កីឡាការិនីពិការទាំង៤៥រូប ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាពិភពលោកមួយនេះ សបញ្ជាក់ឲ្យឃើញថា វិស័យកីឡានៅកម្ពុជា គឺកាន់តែរីកចម្រើនខ្លាំងឡើងៗ ទាំងកីឡាករ-កីឡាការិនីមានកាយសម្បទាគ្រប់គ្រាន់ និងកីឡាករ-កីឡាការិនីពិការ គឺមិនចាញ់ប្រទេសនានាលើពិភពលោកឡើយ បើទោះបីជាលទ្ធផលពេលនេះ មិនទទួលបានជោគជ័យយ៉ាងណាក៏ដោយ។

សូមរំឭកថា ក្រុមកីឡាករ-កីឡាការិនីពិការទាំង៤៥រូប បានចូលរួមប្រកួតលើប្រភេទកីឡាមួយចំនួន រួមមាន៖ បាល់បោះជិះរទេះជនពិការចំនួន ១២រូប ធែនពីនប៊ូលីងចំនួន ២រូប បាញ់ធ្នូចំនួន ៤រូប អត្តពលកម្មចំនួន ៥រូប និងហែលទឹកចំនួន ៤រូប៕