(អឺរ៉ុប)៖ ប្រជាពលរដ្ឋខ្មែរ និងសិស្ស-និស្សិតខ្មែរនៅប្រទេសស្វីស រង់ចាំទទួលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយសុទ្ធចិត្ត និងហៅសម្តេចតេជោថាជា IDol របស់ពួកគេ ដែលត្រូវតែទៅជួបសម្តេចដោយខានមិនបាន។

រហូតមកដល់ពេលនេះ គេឃើញមានព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរនៅឯនាយសមុទ្រកាន់តែច្រើនទៅៗហើយ បានបង្ហាញឆន្ទៈថាពួកគាត់បានត្រៀមខ្លួនជាស្រេច ក្នុងការស្កាត់ទៅជួបសម្តេចតេជោ ហ៊ុន សែន នៅទីក្រុងប្រុចសែល នៃប្រទេសប៊ែលហ្សិក បើទោះបីជាក្រុមប្រឆាំងក្រៅស្រុក ខិតខំរារាំងពួកគាត់មិនឱ្យទៅជួបសម្ដេចតេជោយ៉ាងណាក៏ដោយ។

សូមជម្រាបថា ឆន្ទៈដ៏មោះមុតក្នុងនាមអ្នកស្រលាញ់ជាតិខ្មែរនេះ ត្រូវបានបញ្ជាក់ឡើងនៅក្រោយពេលពួកគាត់ដឹងថា សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) លើកទី១២ នៅទីក្រុងប៊្រុចសែល ប្រទេសប៊ែលហ្សិច នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ខាងមុខ៕