(ពិភពលោក)៖ មេដឹកនាំ​ជា​ច្រើន​រូប ត្រូវ​បាន​ចារ​ឈ្មោះ​ក្នុង​ប្រវត្តិសាស្ត្រ​ដោយសារ​ហេតុផល​ខុស​ដាច់​ដោយ​ឡែក​ពី​គ្នា ក្នុង​នោះ​អាច​ជា ការ​កសាង​ស្នា​ដៃ​សម្រាប់​ជាតិ ការ​ពលី​ជីវិត ការ​បង្កើត​សមិទ្ធផល ការ​ធ្វើ​កំណែ​ទម្រង់ ឬការ​កាន់​អំណាច​បាន​យូរ​អង្វែង​ជា​ដើម។ ដោយ​ឡែក​ខាង​ក្រោម​នេះ​ជា​បញ្ជី​ឈ្មោះ​មេ​ដឹក​នាំ​ទាំង​១០ ដែល​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ខ្លាំង​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​ថ្មី​ចុងក្រោយ​របស់​ពិភពលោក នេះបើយោងតាមសារព័ត៌មានបរទេស integritas360.org ដែលចេញផ្សាយតាមលេខរៀងដូចខាងក្រោម៖​

១០៖ លោក Arnoldo Aleman ប្រធានាធិបតី នីហ្ការ៉ាគ័រ កាន់​អំណាច​រយៈ​ពេល៥​ឆ្នាំ បាន​បន្លំ​ទឹក​ប្រាក់​ចំនួន​១០០លាន​ដុល្លារ​អាមេរិក។

៩៖ លោក Pavlo Lazarenko នាយករដ្ឋមន្ត្រីនៃ​ប្រទេស អ៊ុយក្រែន កាន់​អំណាច​រយៈ​ពេល១​ឆ្នាំ បាន​បន្លំ​ទឹក​ប្រាក់​ចំនួន១១៤លាន​ដុល្លារ​អាមេរិក។

៨៖ លោក Alberto Fujimori ប្រធានាធិបតី​នៃ​ប្រទេស ប៉េរ៉ូ កាន់​អំណាច​រយៈ​ពេល១០​ឆ្នាំ បាន​បន្លំ​ទឹក​ប្រាក់​ចំនួន៦០០លាន​ដុល្លារ​អាមេរិក។

៧៖ លោកJean-Claude Duvalierប្រធានាធិបតីនៃ​ប្រទេស ហៃទី កាន់​អំណាច​រយៈ​ពេល១៥​ឆ្នាំ បាន​បន្លំ​ទឹក​ប្រាក់​ចំនួន​ចន្លោះ​ពី ៣០០ ទៅ​៨០០លាន​ដុល្លារ​អាមេរិក។

៦៖ លោក Slodbodan Milosevic ប្រធានធិបតី​ប្រទេស ស៊ែប៊ី/យូហ្គោស្លារី កាន់​អំណាច​រយៈ​ពេល ១១​ឆ្នាំ បាន​បន្លំ​ទឹក​ប្រាក់​ចំនួន១​ពាន់​លាន​ដុល្លារ​អាមេរិក។

៥៖ លោក Zine Al-Abidine Ben Ali ប្រធានាធិបតី​ប្រទេស ទុយនេស៊ី កាន់​អំណាច​រយៈ​ពេល២៣ឆ្នាំ បាន​បន្លំ​ទឹក​ប្រាក់​ចំនួន​ចន្លោះ​ពី​១​ទៅ២.៦​ពាន់​លាន​ដុល្លារ​អាមេរិក។

៤៖ លោក Sani Abacha ប្រធានាធិបតី​ប្រទេស នីហ្សេរីយ៉ា កាន់​អំណាច​រយៈ​ពេល៥ ឆ្នាំ បាន​បន្លំ​ទឹក​ប្រាក់​ចំនួន​ចន្លោះ​ពី​២​ទៅ៥​ពាន់​លាន​ដុល្លារ​អាមេរិក។

៣៖ លោក Mobutu Sese Seko ប្រធានាធិបតី​ប្រទេស Zaire (បច្ចុប្បន្ន​ឈ្មោះ សាធារណរដ្ឋ​ប្រជាធិបតេយ្យ កុងហ្គោ) កាន់​អំណាច​រយៈ​ពេល ៣២​ឆ្នាំ បាន​បន្លំ​ទឹក​ប្រាក់​ចំនួន​ចន្លោះ​ពី​៤ ទៅ​៥​ពាន់​លាន​ដុល្លារ​អាមេរិក។

២៖ លោក Ferdinand Marcosប្រធានាធិបតី​ប្រទេស ហ្វីលីពីន កាន់​អំណាច​រយៈ​ពេល២១ ឆ្នាំ បាន​បន្លំ​ទឹកប្រាក់​ចំនួន​ចន្លោះ​ពី​ ៥​ទៅ១០ពាន់​លាន​ដុល្លារ​អាមេរិក។

១៖ លោក Mohamed Suharto ប្រធានាធិបតី​ប្រទេស ឥណ្ឌូណេស៊ី កាន់​អំណាច​រយៈ​ពេល៣១ឆ្នាំ បាន​បន្លំ​ទឹកប្រាក់​ចំនួន​ចន្លោះ​ពី​១៥​ទៅ៣៥​ពាន់​លាន​ដុល្លារ​អាមេរិក៕