(ភ្នំពេញ)៖ ទូកងដ៏ល្អវិចិត្ររបស់ប្រជាជាតិកម្ពុជា ដែលត្រូវបានប្រសិទ្ធនាមថា «កម្ពោជិកបុត្តាខេមរាតរី (អានថា កាំពោជឹកប៉ុតតាខែមម៉ាក់រ៉ា​តាក់រ៉ី) មានន័យថា ទូកងរបស់កូនខ្មែររស់នៅក្នុងដែនដីកម្ពុជា» នោះ នឹងត្រូវវាយតម្លៃជាផ្លូវការនាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខ ដោយស្ថាប័ន Guinnes World Records ដែលជាស្ថាប័នអន្តរជាតិដ៏ធំមួយ ទទួលបន្ទុកវាយតម្លៃឯតទគ្គកម្មពិភពលោក។

តាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មការផលិតទូកង ដើម្បីបំបែកឯតទគ្គកម្មពិភពលោក ដែលចេញផ្សាយនាថ្ងៃទី១៤ ខែតុលានេះ បានឱ្យដឹងថា ការវាយតម្លៃជាផ្លូវការនេះ គឺធ្វើឡើងរួមគ្នានៅក្នុងពិធីបំបែកកំណត់ត្រាឯតទគ្គកម្ម ទូកងវែងជាងគេងលើពិភពលោក ដែលនឹងប្រារព្ធឡើងនៅទីប្រជុំជនអ្នកលឿងត្រើយខាងកើត ស្ថិតនៅឃុំព្រែកខ្សាយខ (ខ្សាយ ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង។

សេចក្ដីប្រកាសដដែលបានបញ្ជាក់ទៀតថា ក្នុងពិធីខាងលើនោះដែរ ក៏មានការអុំជាក់ស្ដែងបង្ហាញជូនតំណាងស្ថាប័ន Guinnes World Records និងអ្នកចូលរួមទាំងអស់បានទស្សនាផងដែរ រួចហើយនឹងប្រកាសលទ្ធផលអំពីការវាយតម្លៃ នៅចុងកម្មវិធីបំបែកកំណត់ត្រាឯតទគ្គកម្មខាងលើតែម្ដង៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មការផលិតទូកង ដើម្បីបំបែកឯតទគ្គកម្មពិភពលោក៖