(ភ្នំពេញ)៖ គណៈដឹកនាំ បុគ្គលិក សាស្ត្រចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យ ឥន្ទ្រវិជ្ជា បានចេញញ្ញត្តិគាំទ្រពេញទំហឹងចំពោះជំហរម៉ឺងម៉ាត់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការការពារអធិបតេយ្យជាតិ ឯករាជ្យជាតិ និងសន្តិភាព ដោយមិនចុះញមជាមួយបរទេស ព្រោះតែជំនួយ ឬការគំរាមសម្លុតណាមួយនោះ។

តាមញត្តិរបស់សាកលវិទ្យាល័យ ឥន្ទ្រវិជ្ជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨នេះ សាកលវិទ្យាល័យ ឥន្ទ្រវិជ្ជា ក៏បានប្រកាសថ្កោលទោសប្រឆាំងដាច់ខាតរាល់ឧបាយកល និងសកម្មភាពបរទេសទាំងឡាយណា ដែលប៉ុនប៉ងជ្រែតជ្រែកកិច្ចការផ្ទៃក្នុង និងបំពានអធិបតេយ្យភាពកម្ពុជា ព្រមទាំងប្រកាសការពារឱ្យបានដាច់ខាតនូវសមិទ្ធផល ដែលបានប្រសូត្រចេញពីការបោះឆ្នោត ដើម្បីរក្សាសន្តិភាព ឯករាជ្យ អធិបតេយ្យភាពជាតិ និងបន្តចូលរួមអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព៕

សម្រាប់ព័ត៌មានលម្អិតសូមអានខ្លឹមសារទាំងស្រុងនៃញតិ្តគាំទ្ររបស់សាកលវិទ្យាល័យ ឥន្ទ្រវិជ្ជា ដូចខាងក្រោម៖