(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីប្រកាសព័ត៌មានឱ្យដឹងថា រយៈពេល១៣ថ្ងៃនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ មានប្រជាពលរដ្ឋមកចុះឈ្មោះថ្មីចំនួន ១៤០,៤១៣នាក់ ហើយប្រជាពលរដ្ឋដែលបានលុបចេញពីបញ្ជីមានចំនួន ២០,៤៣៩នាក់ ចំណែកឯប្រជាពលរដ្ឋដែលបានកែតម្រូវទិន្នន័យមានចំនួន ៩៩៥នាក់។

ជាមួយគ្នានោះ គ.ជ.ប ក៏បានក្រើនរំឭកប្រជាពលរដ្ឋដែលមិនទាន់ចុះឈ្មោះបោះឆ្នោត ឬចង់កែតម្រូវទិន្នន័យនៅក្នុងបញ្ជីបោះឆ្នោតយ៉ាងណានោះ ត្រូវមកដោះស្រាយការងារនេះឱ្យបានរួសរាន់ ពីព្រោះការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨នេះ នៅសល់រយៈពេលតែ៥ថ្ងៃទៀតប៉ុណ្ណោះ៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប៖