(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី១៤ ខែតុលា ឆ្នាំ២០១៨នេះ ក៏ដូចទៅនឹងថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយក ព័ត៌មានសំខាន់ៗ ដែលកើតឡើង ក្នុង១សប្តាហ៍មកនេះ ចំនួន១០រឿង ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់។

១៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសយល់ព្រមចាប់ផ្តើមបើកប្រតិបត្តិការ រុករកអដ្ឋិធាតុទាហានអាមេរិកឡើងវិញ ក្រោយមានសំណើពីសមាជិកព្រឹទ្ធសភា និងតំណាងរាស្រ្តសហរដ្ឋអាមេរិក (Video inside) (ចុចអាន)

២៖ រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីថ្លែងការណ៍ឆ្លើយតបទៅនឹងសហភាពអឺរ៉ុប លើករណីប្រព័ន្ធអនុគ្រោះពន្ធទំនិញ និងចាត់ទុកជាការសម្រេចដ៏អយុត្តិធម៌បំផុត (ចុចអាន)

៣៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសជំហររក្សាអធិបតេយ្យជាតិ ដោយមិនចុះញមការព្រមានរបស់បរទេសមួយចំនួន (Video inside) (ចុចអាន)

៤៖ ព័ត៌មានលម្អិត ជុំវិញព្រឹត្តិការណ៍សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន (Video inside) (ចុចអាន)

៥៖ ព័ត៌មានលម្អិត៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងជំនួបកំពូលថ្នាក់ដឹកនាំអាស៊ាន ជាមួយមូលនិធិ រូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក (Video inside) (ចុចអាន)

៦៖ ក្រុមនិស្សិតខ្មែរ ទីក្រុងលីយ៉ុង ប្រទេសបារាំង ប្រកាសនាំគ្នាទៅជួបសម្តេចតេជោ ហ៊ុន សែន ដោយគ្មានអ្នកណាបង្ខិតបង្ខំនោះទេ (Video inside) (ចុចអាន)

៧៖ អង្ករកម្ពុជាឈ្នះពានរង្វាន់អង្ករល្អជាងគេបំផុត លើពិភពលោក ឆ្នាំ២០១៨ (ចុចអាន)

៨៖ អ្នកនាំពាក្យក្រសួងការងារ៖ កម្ពុជាមិនស្លាប់ឡើយ បើគ្មានការអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប ហើយក្រុមប្រឆាំងមិនគួរឱនក្បាលអង្វរបរទេស សំពងជាតិនិងប្រជាជនខ្លួនឯងនោះទេ (ចុចអាន)

៩៖ នាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ គោរពកោតសរសើរយ៉ាងខ្លាំងចំពោះការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឱ្យកម្ពុជារីកចម្រើនជាបន្តបន្ទាប់ (Video inside) (ចុចអាន)

១០៖ អស្ចារ្យ! កីឡាការិនី អ៊ុន ស្រីយ៉ា ផ្ដួលម្ចាស់ផ្ទះបារាំង ឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ Trophee L’Equipe នៅបារាំង (ចុចអាន)