(ភ្នំពេញ)៖ នៅវេលាម៉ោង១០៖៣០នាទីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨នេះ ក្មេងប្រុសជាបងប្អូននឹងគ្នា បានលង់ទឹកស្លាប់យ៉ាងអាណោធអាធ័ម ស្ថិតនៅភូមិព្រៃផ្គាំគ ឃុំព្រៃផ្គាំ​ស្រុកអង្គរបូរី ខេត្តតាកែវ។

សមត្ថកិច្ចស្រុកអង្គរបូរី បានឱ្យដឹងថា កុមារារងគ្រោះទាំងពីរខាងលើមានឈ្មោះទី១៖ ឈ្មោះ ហ៊ឹម​មករា អាយុ១០ឆ្នាំ និងទី២៖ ឈ្មោះ ហ៊ឹម បញ្ញា អាយុ៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកឪពុក​ម្តាយរបស់កុមារារងគ្រោះទាំងពីរ មានឈ្មោះ ហ៊ឹម ​អៃ ជាឪពុក និងម្តាយមានឈ្មោះ សំ​​ភក្រ័ បច្ចុប្បន្នកំពុងធ្វើការនៅប្រទេសថៃ។

បច្ចុប្បន្នសពរបស់កុមារាទាំងពីរ​នាក់ ត្រូវបានបងប្អូនយកមកធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន៕